ទើបតែកើតទេ តែកុំមើលមុខកូន ប៉ែន ចំរ៉ុង ឡើងឃ្យូត ច្រមុះស្រួចតាំងពីតូច

//s4.kh1.co/64/640e10fc29f49798ad5e4bbddc7f9b463acbe54f.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសប៉ែន ចំរ៉ុង ញញឹមបិទមាត់មិនជិត ក្រោយទទួលបានសមាជិកថ្មីយ៉ាងគួរឲ្យក្នាញ់ រីឯមុខមាត់ធំឡើងមិនណយទេ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាប្រុសលោកប៉ែន ចំរ៉ុង ទើបតែនឹងទទួលបានសមាជិកថ្មីកូនស្រីដ៏គួរឲ្យស្រលាញ់ ក្រោយបានរៀបការសាងក្តីសុខជាមួយនឹងភរិយាអស់ពេលប៉ុន្មានខែ ឆ្នាំមកនេះ ដោយភរិយាលោកបានសម្រាលដោយសុវត្តិភាពទាំងម្តាយ និងកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើគិតមកដល់ថ្ងៃនេះទើបរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ តែគេបានចាប់អារម្មណ៍ថាកូនស្រីលោកមានមុខមាត់យ៉ាងគួរឲ្យក្នាញ់តាំងតែពីតូច ជាពិសេសនោះគឺច្រមុះធំឡើង ប្រាកដជាមិនបាច់អស់លុយកែកុនបន្ថែមនោះទេ ព្រោះឃើញថាស្រួចខ្លាំងតាំងតែពីប៉ុណ្ណឹងតែម្តង។

ក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើរ និងចាប់អារមញមណ៍លើមុខមាត់នាងតូចមួយនេះគ្រប់គ្នា ដែលទើបតែកើតសោះ ទម្រង់មុខស្រស់ស្អាតហើយចុះទម្រាំធំឡើងមិនដឹងជាស្អាតបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មាន ហ្វេនជាច្រើននៅតែបន្តអបអរដល់លោក និងភរិយាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកប៉ែន ចំរ៉ុង  និងភរិយា
លោកប៉ែន ចំរ៉ុង  និងភរិយា
លោកប៉ែន ចំរ៉ុង  និងភរិយា
លោកប៉ែន ចំរ៉ុង និងភរិយា
លោកប៉ែន ចំរ៉ុង  និងកូន
លោកប៉ែន ចំរ៉ុង និងកូន
លោកប៉ែន ចំរ៉ុង និងគ្រួសារ
លោកប៉ែន ចំរ៉ុង និងគ្រួសារ
កូនលោកប៉ែន ចំរ៉ុង ទើបកើត
កូនលោកប៉ែន ចំរ៉ុង ទើបកើត
កូនលោកប៉ែន ចំរ៉ុង ទើបកើត
កូនលោកប៉ែន ចំរ៉ុង ទើបកើត
ប៉ែន ចំរ៉ុង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T