មេម៉ាយមានអីមិនល្អ Pat មើលថែកូន ហើយពោរពេញដោយក្តីសុខ

//s4.kh1.co/f1/f1e99ffc3c52e71fec6acdec6486ea3233e1adde.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ទោះខ្លួនជាស្រ្តីមេម៉ាយក្តី ក៏តារាសម្តែងស្រី អ្នកនាង Pat Napapa ក៏បានផ្តល់សុភមង្គល ជាឪពុកផង និងជាអ្នក​ម្តា​យ​ផ​ង​ យ៉ាងមានក្តីសុភមង្គល ទៅកាន់កូនប្រុសជាទីស្រលាញ់

ថៃ៖ អស់រយៈពេលជាច្រើនឆ្នាំ ដែលតារាសម្តែងស្រីដ៏ល្បីដ៏មានប្រជាប្រិយភាពក្នុងរង្វង់សិល្បៈថៃ អ្នកនាង Pat Napapa ហែលឆ្លងឧបសគ្គ ព្រមទាំងស្ថាន​ភាព​ដ៏​លំបា​ក​ ប៉ុន្តែតារាស្រីមាឌល្អិតរូបនេះ នៅតែបង្ហាញអារម្មណ៍សប្បាយរីករាយ ជាពិសេសនោះ បានដើរតួយ៉ាងល្អជាអ្នកម្តាយរបស់កូនប្រុសរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងមិញក្រោយពីភ្លៀងមេឃស្រលះ បន្ទាប់ពីកើតឡើងរឿងអាក្រក់ជាច្រើន ក៏តារាស្រីវ័យ៣៤ឆ្នាំរូបនេះ ត្រូវតស៊ូធ្វើជាបង្គោលក្នុងគ្រួសារ ដោយគ្មានមនុស្សប្រុសទំនុបបំរុងនោះ ដោយរ៉ាប់រងថ្លៃចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះជាយ៉ាងណាក្តី គេឃើញមួយរយៈចុងក្រោយនេះ ជីវិតរបស់អ្នកម៉ាក់កូនមួយរូបនេះ មានល្អប្រសើរជាងពីមុន មិនការងារ ឬស្នេហា ជាពិសេសនោះ សុភមង្គលជាមួយកូនប្រុសសំណព្វចិត្តរបស់នាង។

ជាក់ស្តែងយោងតាម គណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់តារាសម្តែង និងពិធីការនីមួយរូបនេះ​ បានបានចែកចាយរូបថតជាច្រើនសន្លឹកគ្រប់ទីកន្លែងដែលទៅដល់ ជាមួយកូនប្រុសរបស់នាងជានិច្ច អមជាមួយស្នាមញញឹម និងភាពសប្បាយរីករាយ ថ្វីត្បិតតារាស្រីរូបនេះ គ្មានមនុស្សប្រុសជាបង្គោលក្នុងគ្រួសារ ក៏​រូបនាងនៅតែបង្ហាញអារម្មណ៍ ពោរពេញទៅដោយសុភមង្គល ជាមួយជីវិតគ្រួសារយ៉ាងកក់ក្តៅ ក្នុងនាមជាស្រ្តីមេម៉ាយទាំងវ័យក្មេងហើយក្តី។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពយ៉ាងមានសុភមង្គលបែបនេះ មានមហាជន និងជាពិសេសហ្វេនៗជាច្រើន​បានកោតសរសើរ និងបានចាត់ទុកនាងជាមនុស្សស្រីដ៏រឹងមាំបំផុត ដែលបានតស៊ូងើបជំនះ ជាមួយអតីតកាលក៏ខ្មៅងងឹតរបស់នាង ដែលប្រឈមមុខបញ្ហារាប់មិនអស់កាលគ្រាប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T