ខាត់ សុឃីម និយាយបែបនេះ ក្រោយមានឃាតកម្ម នារីរូបស្អាត ត្រូវសង្សារអារ.ក ដោយមិនញញើត

//s4.kh1.co/ce/ce8034b2caa2d2617271e43b33dc738d58596db3.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែចង់ក្រើនរំលឹក ទៅដល់នារីៗ ដែលនៅលីវ ឲ្យចេះមើលមនុស្សប្រុស ឲ្យច្បាស់មុននឹងសម្រេចចិត្ត រៀបការ ព្រោះថា មនុស្សប្រុសឥលូវ មើលចិត្តមិនធ្លុះនោះទេ។

ភ្នំពេញ៖ កាលពីម្សិលមិញ មហាជនមានការតក់ស្លុតយ៉ាងខ្លាំង ដែលមាននារីរូបស្អាត​ ត្រូវបានស្លាប់ ក្នុងថ្លុកឈាម ដោយសារតែស្នាដៃសង្សារជាទីស្រលាញ់ អារ.ក សម្លាប់នាង ដោយមិនញញើតដៃ ទាល់តែសោះ ហើយក្រោយពីអារ.ករួច រូបគេ ក៏បានអារ.ក សម្លាប់ខ្លួនតាមក្រោយ តែបែរជា គេជួយសង្គ្រោះទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះដំណឹងនេះ បានធ្វើឲ្យ តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម ក៏បានបញ្ចេញសារមួយចំនួន ពាក់ព័ន្ធនឹង ការស្លាប់របស់នារីរូបនេះដែរ ដោយជារឿយៗ អ្នកនាង មិនសូវមានការសរសេរវែងឆ្ងាយ ទៅលើឃាតកម្មប៉ុន្មានទេ តែលើកនេះ អ្នកនាង ក៏បានរៀបរាប់ និងមានសារដាស់តឿន ទៅលើនារី ដែលនៅលីវ ឲ្យមានការគិតគូ ឲ្យបានច្បាស់ មុនសម្រេចចិត្ត ទាក់ទងនឹងអ្នកណាមួយ។

ក្នុងនោះ អ្នកនាង បានសរសេរសារថា៖

យកប្តីមកជួយ​ បំពេញចន្លោះខ្វះខាតអោយគ្នា​ សាងអនាគតរួមគ្នា ដល់ឡូវងាកចាក់​ ក​ ងាក​អារ​ ក ស្រីៗគ្នាយេីងអ្នកនៅលីវ​ មេីលអោយមែនទែន យកមកស្រួល​ បែរមិនស្រួល​ ស្លាប់មុនអាយុ ថាមិនប្រញាប់ទេ​ កុំអាលអី​ អារឿងគូរនឹង​ វាមិនពុកផុយទៅណាទេ​។ ពិបាកដែរ​ មនុស្ស​ យកក្រក៍មិនប្រាកដល្អ​ មានក៍មិនប្រាកដអាក្រក់​ ដូចគូនេះ​ ដប់ឆ្នាំ​ នៅលេីកដៃធ្វេីចឹងបាន​ ពិតជាចិត្តមនុស្សពិបាកស្មាន។ សាងបុណ្យអោយច្រេីន​ សុំជួបមនុស្សល្អៗទៅអូនៗ ចូលរួមរំលែកទុក្ខប្អូនស្រីផង៕

សាររបស់ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
នារីជនគ្រោះ ដែលត្រូវជនដៃដល់សម្លាប់
សាររបស់នាង
សាររបស់នាង
ខាត់ សុឃីម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T