កាលពីថ្ងៃអង្គារ ពេលព្រឹកនៅក្នុងមហាវិទ្យាល័យមួយ នៃណាងជីនប្រទេសចិន មានករណីផ្ទុះកើតឡើង ដែលបណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ការផ្ទុះនេះ គឺចេញមកពីបន្ទប់ពិសោធន៍ នៃមហាវិទ្យាល័យ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ដែលបានបំផ្លិចបំផ្លាញ បន្ទប់ពិសោធន៍នោះទាំងមូល និងខ្ទាតកញ្ចក់បន្ទប់នោះ ទៅកាន់ផ្ទះអ្នកជិតខាងថែមទៀត។ តាមអ្នកគ្រប់គ្រងមហាវិទ្យាល័យបាននិយាយថា ការផ្ទុះនេះបានកើតឡើងខណៈពេលដែល បន្ទប់ពិសោធន៍នេះ ត្រូវក្រុមកម្មករវាយកម្ទេចចោល។ ទោះជាយ៉ាងណា សម្រាប់ហេតុការណ៍នេះ ត្រូវបានជួយសង្គ្រោះយ៉ាង អស់ពីសមត្ថភាព ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាននេះ ក៏កំពុងតែទទួលការសើុបអង្កេតផងដែរ។  

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]