ក្រុមអ្នកជួយសង្គ្រោះ បន្ដក្ដីសង្ឃឹមស្វែងរកអ្នកនៅមានជីវិត ក្រោយរកឃើញចង្វាក់បេះដូងលោតនៅក្រោមគំនរបាក់បែក ក្នុងករណីផ្ទុះឃ្លាំងដ៏កក្រើក កាលជាង១ខែមុន

//s4.kh1.co/39/396df00ad50e7f76cccf1170f9e91fefc5b98337.jpg
សង្គម

 ០៤-កញ្ញា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសឈីលី កំពុងស្រាវជ្រាវតាមគំនរបាក់បែកនៃអគារមួយ ក្នុងទីក្រុង បេរូត (Beirut) ប្រទេសលីបង់ ក្រោយមានសេចក្ដីរាយការណ៍ថាបានរកឃើញចង្វាក់បេះដូងលោត ...

លីបង់៖ ក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសឈីលី កំពុងស្រាវជ្រាវតាមគំនរបាក់បែកនៃអគារមួយ ក្នុងទីក្រុង បេរូត (Beirut) ប្រទេសលីបង់ ក្រោយមានសេចក្ដីរាយការណ៍ថាបានរកឃើញចង្វាក់បេះដូងលោត ដែលបានបន្ដក្ដីសង្ឃឹមក្នុងការស្វែងរកអ្នកនៅមានជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា សញ្ញាជីពចរត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ដោយសុនខហិតក្លិនរបស់ក្រុមអ្នកជួយសង្គ្រោះរបស់ឈីលី ពេលក្រុមកំពុងធ្វើដំណើរក្នុងផ្លូវមួយ ក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត។ បន្ទាប់មក ពួកគេបានប្រើប្រាស់ឧបករណ៍រាវ.រកសំឡេងសម្រាប់សញ្ញា ឬ ចង្វាក់បេះដូង ហើយបានរកឃើញអ្វីម៉្យាងអាចជាជីពចរ ដែលលោតពី១៨ ទៅ ១៩ ដងក្នុងមួយនាទី។

យ៉ាងណាមិញ ប្រភពដើមនៃសញ្ញាជីពចរ មិនអាចគេដឹងភ្លាមៗនោះទេ ប៉ុន្ដែវាបានបង្កើតឲ្យមានការរុករកដ៏ស្មុគស្មាញមួយ និងបង្កើនក្ដីសង្ឃឹមថ្មីផងដែរ។ ហើយទោះបីមានសង្ឃឹមតិច ដែលអាចរកឃើញអ្នកនៅរស់ បន្ទាប់ពីករណីផ្ទុះបានកើតឡើងតាំងពីជាងមួយខែមុនមកក៏ដោយ តែអ្នកស្ម័គ្រចិត្ដជនជាតិឈីលីម្នាក់បាននិយាយថា ឧបករណ៍របស់ពួកគេបានរកឃើញសញ្ញានៃមនុស្សម្នាក់។

គួររម្លឹកថា ករណីផ្ទុះឃ្លាំងស្ដុកសារធាតុគឺមីអាម៉ូញ៉ូមនីត្រាត ជាង ២,៧០០តោន នៅតំបន់កំពង់ផែ បានកើតឡើងកាលពីថ្ងៃទី០៤ ខែសីហា ដោយសម្លាប់មនុស្សចំនួន ១៩១នាក់ និងរបួសជាង ៦,០០០នាក់ ខណៈសំណង់អគារជាច្រើនរងការខូចខាត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ឃ្លាំងស្ដុកសារធាតុគីមី
ឃ្លាំងស្ដុកសារធាតុគីមី
ចំណុចរងគ្រោះ
ចំណុចរងគ្រោះ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
គំនរអគារ ដែលក្រុមអ្នកជួយសង្គ្រោះធ្វើការស្រាវជ្រាវ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T