ដី១៥ហិកតា នៅបឹងតាមោក រដ្ឋាភិបាលបានចម្រេចកាត់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្ដីការថ្មី

//s4.kh1.co/06/06b7be1b2aac7a4e8205ed9abb7af461b5dbfc5a.jpg
Khmerhome

 ០៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=622,h=350,q=100/38/38bd8e769bee480d4ca4bf7629ddc1da412710bc.jpeg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖  ដី ១៥ហិកតា ដែលស្ថិតនៅបឹងតាមោក រដ្ឋាបាលបានចេញអនុក្រឹត្យកាត់ឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្ដីការថ្មី នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់ការបម្រើការងារ និងបើកកិច្ចប្រជុំនានា។

នៅក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន ទីតាំងតូចចង្អៀត ដែលស្ថិតនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រី មានផ្លូវតូចចង្អៀតខ្វះទីចំណតយានយន្ត និងបង្កការកកស្ទះរាល់ថ្ងៃ។ ដូច្នេះ រដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោកទំហំ ១៥ហិកតា សម្រាប់សាងសង់អគារទីស្តីការថ្មី»។

អនុក្រឹត្យបានបន្តថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតសេចក្ដីជូនដំណឹង ទៅក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែន ក្រសួងធនធានទឹក និងអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុសំណើសុំ គោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍។

សូមរម្លឹកថា អនុក្រឹត្យ​ចុះ​​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បង្ហាញ​ថា ផ្ទៃ​បឹង​តា​មោក មាន​ទំហំ ៣.២៣៩​ហិកតារ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល ​សម្រេច​ ឱ្យ​លុប​​យ៉ាង​ហោច​ណាស់ ៤ដង​ហើយ។

លើក​ទី១ រដ្ឋាភិបាល​សម្រេចឱ្យ​លុប​បឹង​ទំហំ ៤៥ហិកតារ​ កាល​ពី​​ខែ​តុលា ឆ្នាំ២០១៨ ដើម្បី​យក​ដីទៅ​ឱ្យ​ឯកជន​ ដោយ​អះអាង​ថា ជា​ម្ចាស់​ដើម​នៃ​ដី។ លើក​ទី២ នៅ​ឆ្នាំ២០១៨ ដដែល រដ្ឋាភិបាល​សម្រេចឱ្យ​លុប​ផ្ទៃ​បឹង​ចំនួន ២០​ហិកតារ​ទៀត​ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​​អភិវឌ្ឍន៍​ជា​ផ្សារ និង​ចំណត​រថយន្ត ដែល​គ្រោង​រើ​ចេញ​ផ្នែក​ខ្លះ ពី​ផ្សារ​ដើម​គរ នៅ​ខណ្ឌ​ទួល​គោក។ ​ការ​សម្រេច​លុប​បឹង​លើក​ទី៣ និង​លើក​ទី៤ គឺ​ការ​សម្រេច​លុប ​​៨៣​ហិកតារ គណៈរដ្ឋមន្ត្រី​អះអាង​ថា ដើម្បី​បង្កើត​ជា​សួនច្បារ​ ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

គូសបញ្ជាក់ថា បឹង​នេះ ស្ថិត​នៅ​ផ្នែក​ខាង​លិច​ឆៀង​ខាង​ជើង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ ​មាន​ភូមិ​ចំនួន​ ១៩​៕

https://s4.kh1.co/__image/w=650,h=373,q=100/f1/f15200621e596b909edd6b92e1119804ab6c9799.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T