ពិតទេ? អ្នកវិទ្យាសាស្ត្រអាចនឹងរកឃើញសាកសពមនុស្សនៅក្នុងព្រៃក្រាស់ ដោយសារតែរុក្ខជាតិនៅជុំវិញ

//s6.kh1.co/ae/ae8789daecc5bb378fe0db85bb5cfb78df762564.jpg
បច្ចេកវិទ្យា

 ០៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដើមឈើនិងដើមឈើតូចៗអាចត្រូវបានប្រើស្វែងរកអត្ថប្រយោជន៍ ដើម្បីជួយដឹកនាំក្រុមសង្គ្រោះ ទៅដល់អដ្ឋិធាតុមនុស្ស។

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា រុក្ខជាតិអាចជួយឲ្យគេរកឃើញសាកសពមនុស្សនៅក្នុងតំបន់ព្រៃក្រាស់ ដោយសារតែវិធីនៃការលូតលាស់របស់រុក្ខជាតិមានឥរិយាបថ នៅជុំវិញសាកសពរលួយ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទិនានុប្បវត្តិ Trends in Plant Science ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Tennessee បាននិយាយថា ដើមឈើនិងដើមឈើតូចៗអាចត្រូវបានប្រើស្វែងរកអត្ថប្រយោជន៍ ដើម្បីជួយដឹកនាំក្រុមសង្គ្រោះ ទៅដល់អដ្ឋិធាតុមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាកលវិទ្យាល័យ University of Tennessee 
សាកលវិទ្យាល័យ University of Tennessee 

នេះក៏ព្រោះតែការផ្លាស់ប្ដូរគីមីនៅក្នុងប្រព័ន្ធអេកូឡេស៊ីជុំវិញអដ្ឋិធាតុរបស់មនុស្ស ដែលអ្នកស្រាវជ្រាវបានចាត់ទុកថា ជាសាកសពរលួយ ដែលអាចប្ដូរដីនិងឫសរុក្ខជាតិហើយស្លឹកជុំវិញ។ ការស្រាវជ្រាវនឹងត្រូវបានធ្វើឡើង នៅឯមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៃសាកលវិទ្យាល័យមួយនេះ ដែលអ្នកវិទ្យាសាស្ត្រពិនិត្យមើលដំណើរការនៃការពុកផុយរាងកាយរបស់មនុស្ស ក្រោមលក្ខខណ្ឌផ្សេងៗគ្នា និងថាតើវាជះឥទ្ធិពលដល់រុក្ខជាតិក្បែរៗនោះយ៉ាងដូចម្ដេច។

រូបតំណាង
រូបតំណាង

ក្រុមអ្នកនិពន្ធបានក្រើនរម្លឹកថា ការស្រាវជ្រាវគឺស្ថិតនៅក្នុងដំណាក់កាលដំបូង ជាមួយនឹងការប្រើប្រាស់រុក្ខជាតិដែលអាចពិសោធបាន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបាននិយាយថា ការរកឃើញដំបូងគឺគួរឲ្យរំភើប ហើយពួកគេសង្ឃឹមថា វាអាចពង្រីកបច្ចេកវិទ្យាស្កេនរុក្ខជាតិ ដែលទទួលពន្លឺពីគេឬអនុបាតនៃពន្លឺជះ ដែលអាចបង្ហាញពីសាកសពមនុស្ស។

ប៉ុន្តែក្រុមនេះប្រឈមមុខនឹងឧបសគ្គដ៏លំបាក រួមទាំងតម្រូវការឲ្យមានម៉ាស៊ីនស្កេនស្គាល់រាងកាយមនុស្ស ដែលចែកដាច់លក្ខណៈពីថនិកសត្វធំៗដទៃទៀត ដូចជាក្ដាន់ជាដើម។ អ្នកស្រាវជ្រាវបាននិយាយថា ដើម្បីធ្វើដូចនេះ ដំបូងគេត្រូវតែយល់ពីម៉ូលេគុលតូចៗ ដែលជាក់លាក់ចំពោះការលួយនៃសាកសពមនុស្ស ដែលអាចមានឥទ្ធិពលលើរូបរាងរុក្ខជាតិ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T