អបអរសាទរ! មុននេះបន្តិច ភរិយា ប៉ែន ចំរ៉ុង សម្រាលបានកូនស្រី មុខគួរឲ្យក្នាញ់ខ្លាំង

//s6.kh1.co/ee/eea04c9f1de5998e8eb1c2397cac6ba13fcb2fb1.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពរពោះអស់ជាច្រើនខែកន្លងមកនេះ ថ្ងៃនេះផ្ទាល់ ភរិយាតារាសម្ដែង លោក ប៉ែន ចំរ៉ុង សម្រាលកូនបានកូនស្រីដោយជោគជ័យ។

ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីរៀបការមិនប៉ុន្មានផង ភរិយាតារាសម្ដែងដ៏ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ក៏មានទម្ងន់ ធ្វើឲ្យតារាប្រុសរូបនេះសប្បាយអរមិនស្ទើរនោះទេ។ ក្រោយបានដឹងថាភរិយា កំពុងពរពោះកូនក្នុងផ្ទៃ យើងបានឃើញសកម្មភាពតារារូបនេះ យកចិត្តទុកដាក់ និងមើលថែភរិយាពេញទំហឹងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពរពោះអស់រយៈពេលជាច្រើនខែកន្លងមក ស្រាប់តែមុននេះបន្តិច ភរិយាលោក ប៉ែន ចំរ៉ុង សម្រាលបានកូនស្រីដោយជោគជ័យ មានសុវត្ថិភាពតាំងម្ដាយ និងកូន។ ក្រោយភរិយាសម្រាលកូនរួច មើលបានឃើញមុខមាត់កូនស្រីរួច តារាសម្ដែងរូបនេះ បានបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករីយខ្លាំងតែម្ដង។ ក្នុងនោះដែរ បើងាកទៅមើលមុខមាត់កូនស្រីតារារូបនេះវិញ ទោះបីទើបតែកើត តែទារិការូបនេះ ពិតជាឃ្យូត គួរឲ្យក្នាញ់ខ្លាំង។

តួយ៉ាង លោក ប៉ែន ចំរ៉ុង និងភរិយា ក៏បានសម្រេចចិត្តដាក់ឈ្មោះឲ្យកូនស្រីខ្លួនយ៉ាងពិរោះគឺឈ្មោះ Bell ម្យ៉ាងវិញទៀត ក្រោយទស្សនិកជន និងហ្វេនៗជាច្រើននាក់បានដឹង និងឃើញមុខមាត់កូនស្រីតារារូបនេះរួច ពួកគេក៏បានចូលរួចត្រេកអរ និងអបអរសាទរចំពោះលោក និងភរិយាគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ប៉ែន ចំរ៉ុង និងភរិយា  
  លោក ប៉ែន ចំរ៉ុង និងភរិយា  
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយានិងកូនស្រី​
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយានិងកូនស្រី​
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង និងកូនស្រី​
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយានិងកូនស្រី​
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយានិងកូនស្រី​
កូនស្រី​  លោក ប៉ែន ចំរ៉ុង
កូនស្រី​ លោក ប៉ែន ចំរ៉ុង
កូនស្រី​ លោក ប៉ែន ចំរ៉ុង
កូនស្រី​ លោក ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T