យោងតាមប្រភពព័ត៌មានពីគេហទំព័រ ឌីជីចលស្ពាយ របស់អង់គ្លេស បានឲ្យដឹងថា ស្រ្តីម្នាក់អាចមានសំណាង គេចផុតពីគ្រោះថ្នាក់ បន្ទាប់ពីបានដឹងថា មានសត្វពស់ មួយក្បាល បានលូន នៅខាងក្រោមជើងរបស់នាង ក្នុងពេលកំពុងតែបើកឡាន នៅតាមផ្លូវ។

នាងមានឈ្មោះ Angie Guerrero បានធ្វើដំណើរ តាមរថយន្តរបស់នាង នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយនៅពេលនោះហើយ ដែលនាងមានអារម្មណ៍ថា ដូចជាមានអ្វីម្យ៉ាង ត្រដុសនឹងជើងទាំងពីររបស់នាង។ នៅពេលដែល នាងងាកមើលទៅក្រោម ក៏ស្រាប់តែឃើញសត្វពស់មួយក្បាល មានឈ្មោះជា ភាសាអង់គ្លេសថា “ brightly-coloured Kingsnake “ នៅក្បែរជើងរបស់នាង។

នាងបានប្រាប់ឲ្យដឹងថា នាងពិតជាភ័យខ្លាចខ្លាំងណាស់ ហើយស្ទើរតែបុក រថយន្តជិះនៅជិតនាងទៅហើយ ប៉ុន្តែនាងបានតាំងស្មារតី ព្យាយាមចាប់យកសត្វឆ្កែ ទាំងពីរក្បាលរបស់នាង ចេញពីក្នុងឡាន រួចហើយក៏ទូរស័ព្ទប្រាប់ដល់ប៉ូលីស តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]