ដោយសារតែព្យុះ នាវាដឹកទំនិញមួយបានក្រឡាប់ ហើយនាវិកនិងសត្វពាហនៈរាប់ពាន់ក្បាលនៅលើនោះ កំពុងបាត់ខ្លួន

//s6.kh1.co/dc/dcce765d4583dff38a8da416b13d7fc257e63167.jpg
សង្គម

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សមាជិកនាវិករូបនេះដែលត្រូវបានគេរកឃើញ បានរសាត់អណ្ដែតជាមួយអាវពោងសុវត្ថិភាព ហើយគាត់បានបញ្ជាក់ថា នាវាបានក្រឡាប់។

ជប៉ុន៖ ឆ្មាំសមុទ្រជប៉ុនបានជួយសង្គ្រោះមនុស្សម្នាក់ពីនាវាដឹកទំនិញ ដែលគិតថាបានលិចនៅពេលមានព្យុះទីហ្វុង ដោយនៅលើនោះមាននាវិកជាង៤០នាក់និងសត្វពាហនៈចំនួន៦,០០០ក្បាលផងដែរ។ សមាជិកនាវិករូបនេះដែលត្រូវបានគេរកឃើញ បានរសាត់អណ្ដែតជាមួយអាវពោងសុវត្ថិភាព ហើយគាត់បានបញ្ជាក់ថា នាវាបានក្រឡាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាវា Gulf Livestock 1 បានបញ្ជូនសញ្ញាប្រកាសអាសន្នពីតំបន់សមុទ្រចិនខាងកើត បន្ទាប់ពីជួបប្រទះព្យុះទីហ្វុងមៃសាក់។ ការស្វែងរកនាវិកផ្សេងទៀតនិងនាវានៅតែបន្ត ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានរកឃើញអ្នកនៅរស់រានមានជីវិតទៀតទេ។ ក្រុមនាវិកនៃនាវាដឹកទំនិញរួមមានអ្នកដើរសមុទ្រចំនួន៣៩នាក់មកពីប្រទេសហ្វីលីពីន មកពីប្រទេសនូវែលសេឡង់២នាក់ និង២នាក់ទៀតមកពីប្រទេសអូស្ត្រាលី។

រូបភាពឯកសារនាវា Gulf Livestock 1 កាលពីឆ្នាំ២០១៦
រូបភាពឯកសារនាវា Gulf Livestock 1 កាលពីឆ្នាំ២០១៦

បើយោងតាមឆ្មាំសមុទ្រជប៉ុន បុរសដែលត្រូវបានគេជួយសង្គ្រោះគឺជានាវិកជនជាតិហ្វីលីពីនម្នាក់ ដែលបាននិយាយថា ម៉ាស៊ីនរបស់នាវាបានខូច មុនពេលក្រឡាប់ បន្ទាប់ពីត្រូវរលកបក់បោក។ ក្រសួងការបរទេសនូវែលសេឡង់បាននិយាយថា នាវា Gulf Livestock 1 បានចាកចេញពីប្រទេសនូវែលសេឡង់នៅថ្ងៃទី១៤ ខែសីហា ឆ្ពោះទៅប្រទេសចិន ដោយការធ្វើដំណើរត្រូវបានរំពឹងទុកថា នឹងចំណាយពេល១៧ថ្ងៃ។

ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបានបាត់ខ្លួន
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបានបាត់ខ្លួន

នៅយប់ថ្ងៃពុធ នាវាបានបញ្ជូនសញ្ញាប្រកាសអាសន្នពីសមុទ្រ ទៅកាន់ភាគខាងលិចកោះ Amami Oshima ប្រទេសជប៉ុន។ សេចក្ដីរាយការណ៍បាននិយាយថា ឆ្មាំសមុទ្រជប៉ុនកំពុងចាប់ផ្ដើមបេសកកម្មស្វែងរក និងជួយសង្គ្រោះជាលើកទី២ មុនពេលព្យុះទីហ្វុងចូលមកដល់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T