គូព្រេងឲ្យច្បាស់ក្រឡែត! ជាគូស្នេហ៍នឹងគ្នាពិតមែន ប៉ុន្តែតារាទាំង ៤គូនេះមិនបានជ្រកក្រោមក្រុមហ៊ុនជាមួយគ្នាឡើយ

//s4.kh1.co/9a/9a644f32ddb5c881abb939ca685e39d1b2e71b62.jpg
នារី

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាគូស្នេហ៍នឹងគ្នាពិតមែន ប៉ុន្តែតារាទាំង ៤គូនេះមិនជ្រកក្រោមក្រុមហ៊ុនជាមួយគ្នាឡើយ

ថៃ៖ បើតាមការសង្កេតឃើញគូស្នេហ៍តារាថៃភាគច្រើន គឺបានធ្វើការសម្តែងរួមគ្នា ថែមទាំងបានស្ថិតនៅក្រោមប៉ុស្តិ៍ទូរទស្សន៍ដូចគ្នាទៀតផង។ ដោយឡែកសម្រាប់គូស្នេហ៍ទាំង ៤គូនេះវិញ ទោះមិនបានធ្វើការជាមួយគ្នាជាប្រចាំ និងជ្រកក្នុងប៉ុស្តិ៍ជាមួយគ្នាក៏ដោយ ប៉ុន្តែពួកគេតែងតែផ្តល់ពេលវេលាសម្រាប់គ្នាជានិច្ច។
មកស្គាល់គូស្នេហ៍ទាំង ៤គូនេះទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Weir Sukollawat និង Bella Ranee

គូស្នេហ៍រវាង Weir និង Bella គឺបានស្គាល់គ្នា និងជួបគ្នានៅក្នុងខ្សែភាពយន្តរឿង “Fatherland” កាលពីឆ្នាំ២០១២។ បើគិតមកទល់នឹងពេលនេះគឺមានរយៈពេល ៨ឆ្នាំហើយ។ សម្រាប់គូស្នេហ៍មួយនេះនេះគឺតែងតែបង្ហោះភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម Instagram ជាហូរហែតែម្តង។

Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee

២. Mik Thongraya និង Bow Maylada

កាលពីថ្មីៗនេះ សម្រាប់តារាស្រី Bow Maylada ទើបតែចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ រីឯតារាប្រុស Mik Thongraya ធ្វើការនៅក្នុងប៉ុស្តិ៍លេខ៧។

Mik Thongraya និង Bow Maylada
Mik Thongraya និង Bow Maylada

៣. Jett Nattapong និង Patty Pimpaporn

ដោយឡែកលោក Jett Nattapong គឺជាផលិតកររឿងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣។ ហើយតារាស្រី Patty Pimpaporn ជាតារាសម្តែងក្នុងប៉ុស្តិ៍លេខ៧។ បើគិតមកដល់ពេលនេះ អ្នកទាំងពីរស្គាល់គ្នារយៈពេលជាង ៦ឆ្នាំហើយ។

Jett Nattapong និង Patty Pimpaporn
Jett Nattapong និង Patty Pimpaporn

៤. Pai Partith និង​ Namtarn Pichukkana

រីឯ Pai Partith និង​ Namtarn Pichukkana វិញគឺមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាអស់រយៈពេល ៨ឆ្នាំមកហើយ។ សម្រាប់ Pai គឺជាតារាសម្តែងឯករាជ្យ មិនជាប់កុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ណាមួយឡើយ។ រីឯ Namtarn ជាតារាសម្តែងនៅក្រោមទូរទស្សន៍ប៉ុស្តិ៍លេខ៣៕

Pai Partith និង​ Namtarn Pichukkana
Pai Partith និង​ Namtarn Pichukkana
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T