តារាសម្តែងប្រុសស្រីទាំង ៣គូនេះ ដែលហ្វេនៗបានផ្គូផ្គងឲ្យស្រលាញ់គ្នាមែនទែន

//s4.kh1.co/95/9517080952c8abd3404acb6b49b44d4529927e28.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងប្រុសស្រីទាំង ៣គូដែលហ្វេនៗចង់គូសផ្គង់ឲ្យស្រលាញ់គ្នាពិតៗ

ថៃ៖ នៅក្នុងវិស័យកម្សាន្តថៃ សង្កេតឃើញថាមានតារាប្រុសស្រីជាច្រើនរូបបានស្រលាញ់គ្នា ក្រោយពីបានធ្វើការរួមគ្នា ឬសម្តែងជាមួយគ្នា។ ដោយឡែកក្រឡេកមកមើលតារាប្រុសស្រីទាំង ៣គូនេះវិញក្រោយពីសម្តែងជាមួយគ្នារួចមក ទៅជាហ្វេនៗផ្គូផ្គងឲ្យស្រលាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Kem Hussawee និង Mookda Narinrak

តារាប្រុសលោក Kem និងកញ្ញា Mookda បានចាប់ដៃគូគ្នាសម្តែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧។ នៅក្នុងរឿងភាគមួយដែលមានចំណងជើង “So Wayree” គឺពួកគេពិតជាសម្តែងស៊ីចង្វាក់គ្នាបានល្អ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេស្រលាញ់គ្នា។

Kem Hussawee និង Mookda Narinrak
Kem Hussawee និង Mookda Narinrak

២. Pon Nawasch និង Bua Nalinthip

លោក Pon និង Bua បានចាប់ដៃគូគ្នាសម្តែងជាលើកដំបូងនៅក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ ដែលរឿងនោះមានចំណងជើងថា “Tra Barb See Chompoo”។ មិនតែប៉ុណ្ណោះ សម្រាប់ឆ្នាំនេះតារាសម្តែងទាំងពីរ ក៏មានរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា “Praomook”

Pon Nawasch និង Bua Nalinthip
Pon Nawasch និង Bua Nalinthip

៣. Film Thanapat និង Bifern Anchasa

ចំណែកលោក Film និងកញ្ញា Bifern បានធ្វើការសម្តែងរួមគ្នាចំនួន ២ដង។ ហើយសម្រាប់រឿងទាំងពីរនោះគឺមានចំណងជើងថា “Poot Pitsawat” និង “Ruk Laek Pop”។ ក្រោយពីចាប់ដៃគូសម្តែងជាមួយគ្នារួចមក ហ្វេនៗជាច្រើនចង់ឲ្យតារាទាំងពីររូបនេះស្រលាញ់គ្នាមែនទែន ដូចគូស្នេហ៍តារាថៃផ្សេងៗទៀតផងដែរ៕

Film Thanapat និង Bifern Anchasa
Film Thanapat និង Bifern Anchasa
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T