ជាអ្វីនឹងគ្នា ទើប Kem Hussawee និង Mookda Narinrak ស្វីតទាំងក្នុងរឿង និងក្រៅរឿងបែបនេះ?

//s6.kh1.co/ed/ed093736c4ee7920032eddfb2db9c2b5d436b1ec.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Kem Hussawee និង Mookda Narinrak ស្វីតទាំងក្នុងរឿងនិងក្រៅរឿងតែម្តង

ថៃ៖ កាលពីថ្មីៗនេះតារាប្រុសស្រីល្បីៗ ២រូបគឺ Kem និង Mookda​ បានចាប់ដៃគូគ្នាសម្តែងនៅក្នុងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដែលរឿងនោះមានចំណងជើងថា “So Wayree” ហើយគ្រោងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងរឿងភាគនេះមានហ្វេនៗជាច្រើនបានសរសើរពីទេពកោសល្យរបស់តារាប្រុសស្រីទាំងពីររូបនេះថាពិតជាសម្តែងបានល្អ សក្តិសមគ្នា ថែមទាំងលេងស៊ីចង្វាក់គ្នាទៀតផង ទើបធ្វើឲ្យទស្សនិកជនជាច្រើនរង់ចាំទស្សនារឿងថ្មីនេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍គឺ នៅខាងក្រៅនៃការថតរឿង ពួកគេទាំងពីរពិតជាស្និទ្ធិស្នាលជាមួយគ្នាយ៉ាងខ្លាំង ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។ មិនតែប៉ុណ្ណោះ Kem តែងតែ Comment លេងជាមួយ Mookda ជារឿយៗតែម្តង ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការសង្ស័យ ថែមទាំងជូរពរឲ្យពួកគេទាំងពីរស្រលាញ់គ្នាជាគូស្នេហ៍ដូចគូស្នេហ៍តារាថៃផ្សេងៗដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T