Luis Suarez បានទាក់ទងទៅខ្សែការពារក្លិបសេះបង្កង់ Juventus ព្រោះតែរឿងមួយនេះ

//s4.kh1.co/f7/f78098b6ee3e2cf184daadabebb7f19308ae8f05.jpg
កីទ្បា

 ០៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Luis Suarez ទៅកាន់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin ត្រូវបានគេនិយាយថាបានព្រមព្រៀងគ្នារួចរាល់ហើយ។

ការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Luis Suarez ទៅកាន់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin ត្រូវបានគេនិយាយថាបានព្រមព្រៀងគ្នារួចរាល់ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសារព័ត៌មាន La Gazzetta dello Sport បានឱ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះធ្លាប់បានខាំស្មាកីឡាករ Chiellini អំឡុងពេលក្រុមរបស់ពួកគេប៉ះទង្គិចគ្នាក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ។

Suarez បានខាំស្មា Chiellini ពេលប្រកួត World Cup 2014
Suarez បានខាំស្មា Chiellini ពេលប្រកួត World Cup 2014

ក្រោយមកកីឡាករទាំងពីរបានអាក់អន់ចិត្តនឹងគ្នាចំពោះឧប្បត្តិហេតុនេះ ប៉ុន្តែស្រាប់តែពេលនេះ Suarez បានទាក់ទងតាមទូរស័ព្ទទៅ Chiellini ម្តងទៀតអំពីរឿងនេះ ព្រោះថាកីឡាករទាំងពីរអាចនឹងក្លាយជាមិត្តរួមក្រុមនឹងគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ការផ្ទេររបស់ Suarez  ទៅ Juventus កាន់តែខិតជិតមកដល់
ការផ្ទេររបស់ Suarez  ទៅ Juventus កាន់តែខិតជិតមកដល់

គួរឱ្យដឹងផងដែរថា ពេលនេះ Suarez មិនទទួលបាននូវការស្វាគមន៍ទៀតទេនៅ Camp Nou បន្ទាប់ពីការតែងតាំងគ្រូបង្វឹកថ្មីលោក Ronald Koeman ហើយមើលទៅអាចនឹងត្រូវចូលរួមជាមួយ Juventus នៅប៉ុន្មានសប្តាហ៍ក្រោយនេះ ដោយសារព័ត៌មាន La Gazzetta ក៏បានបន្ថែមថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះនឹងចុះកិច្ចសន្យាតម្លៃ ១០ លានផោនក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធដែលស្មើនឹងប្រាក់ពលកម្មបច្ចុប្បន្នរបស់គាត់នៅ Barca ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T