ច្បាស់ការហើយ! Messi នឹងត្រូវចាកចេញពី Barcelona ក្នុងតម្លៃមួយនេះប៉ុណ្ណោះ

//s4.kh1.co/66/667b22cd53a0f474b666e42f1cc7a695388b59a0.jpg
កីទ្បា

 ០៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថាថ្លៃនៃការផ្ទេររបស់ Lionel Messi ពីក្លិប Barcelona អាចនឹងតិចជាងមុនគឺត្រឹមតម្លៃ ១០០ លានផោនប៉ុណ្នោះ។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថាថ្លៃនៃការផ្ទេររបស់ Lionel Messi ពីក្លិប Barcelona អាចនឹងតិចជាងមុនគឺត្រឹមតម្លៃ ១០០ លានផោនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពនៅពេលនេះ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះចង់ចាកចេញពីក្រុមកាតាឡាន់ដោយការផ្ទេរដោយឥតគិតថ្លៃ ដែលវាជាលក្ខខណ្ឌមួយនៅក្នុងកុងត្រារបស់គាត់ដោយអនុញ្ញាតឱ្យគាត់អាចសម្រេចចិត្តចាកចេញធ្វើនៅចុងបញ្ចប់រាល់រដូវកាលនីមួយៗ។ 

ប្រធានក្លិប Barcelona និង Lionel Messi
ប្រធានក្លិប Barcelona និង Lionel Messi

យ៉ាងណាមិញ ក្លិបនៅតែបន្តទទូចលើតម្លៃផ្ទេររហូតដល់ទៅ ៧០០ លានផោន ដោយសារតែលក្ខខណ្ឌមួយនេះបានផុតកំណត់តាំងពីថ្ងៃទី ១០ ខែមិថុនាមកម្ល៉េះ។ ទាំង Messi និង Barca សុទ្ធតែមិនចង់យករឿងក្តីនេះទៅដោះស្រាយនៅតុលាការទេ ហើយថ្លៃផ្ទេរ ១០០ លានផោននោះត្រូវបានគេសន្និដ្ឋានថាជាការព្រមព្រៀងជាក់ស្តែងមួយដោយយោងតាមប្រភពពីប្រទេសអង់គ្លេសដែលអាចជឿទុកចិត្តបាន។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ក្លិបមេឃខៀវ Man City ដែលត្រូវបានគេចាត់ទុកជាក្លិបដែលមានអាទិភាពខ្ពស់ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះគឺពិតជាមានលទ្ធភាពក្នុងការចំណាយត្រឹមតម្លៃដែលបានលើកឡើងខាងលើនេះ។ អ្វីដែលមិនច្បាស់នោះគឺថាតើក្រុមនៅក្របខណ្ឌ Premier League នេះអាចមានលទ្ធភាពផ្តល់ប្រាក់ពលកម្មឱ្យ Messi មួយសប្តាហ៍ ៥៦៥.០០០ ផោនបន្ទាប់ពីបង់ពន្ធដូចនៅ Camp Nou ដែរឬទេ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T