ចិនប្រឆាំងដាច់ខាត ចំពោះសកម្មភាពរដ្ឋាភិបាលឥណ្ឌា ​ដែល​ប្រកាសបិទកម្មវិធីចិនជាបន្តបន្ទាប់

//s6.kh1.co/d3/d35703c9a02bb2e1b97e8db3bbd87f155a4f0269.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

​ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនប្រកាសប្រឆាំង​ដាច់ខាត ​ចំពោះសកម្មភាពរដ្ឋាភិបាលឥណ្ឌា ដែលបាន​ហាមឃាត់​លែងឲ្យកម្មវិធីចិនរាប់រយកម្មវិធី

ប៉េកាំង៖ ​ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនប្រកាសប្រឆាំង​ដាច់ខាត ​ចំពោះសកម្មភាពរដ្ឋាភិបាលឥណ្ឌា ដែលបាន​ហាមឃាត់​លែងឲ្យកម្មវិធីចិនរាប់រយកម្មវិធី បើកដំណើរការលើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត
រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានប្រាប់សន្និសីទកាសែតយ៉ាងដូច្នេះថា៖

សកម្មភាពរបស់ឥណ្ឌាគឺជាការរំលោភលើផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងអ្នកផ្តល់សេវាកម្មចិន។ ហើយប្រទេសចិនសូមស្នើឲ្យឥណ្ឌាកែកំហុសរបស់ខ្លួន តាមរយៈការអនុញ្ញាតបើកដំណើរការ កម្មវិធីទូរសព្ទចិន ក៏ដូចជាទាំងហ្គេមទាំងអស់ឡើងវិញ។

Gao Feng
លោក Gao Feng
លោក Gao Feng

គួរជម្រាបដែរថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀតកាលពីថ្ងៃពុធនេះ ដោយលើកឡើងថា វាបានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដីប្រទេសឥណ្ឌា។ ហើយជាពិសេសវាក៏ធ្វើឱ្យប៉ះពាល់ដល់ ប្រព័ន្ធការពារ​ជាតិ​ សន្តិសុខ​និងសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសឥណ្ឌា​ ខណៈពេលដែលបញ្ហាជម្លោះព្រំដែនរវាងឥណ្ឌានិងចិន កំពុងតែឡើងកម្តៅ៕

បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T