យោងតាមប្រភពព័ត៌មានស៊ីនហួរ របស់ចិន បានឲ្យដឹងថា បុគ្គលិកម្នាក់ បានធ្វើការកាន់ បង្ហាញជូន សាធាណរៈជននូវ ត្បូងពេជ្រ ដ៏មានតម្លៃមួយគ្រាប់ ទំហំ ១០១, ៧៣ ការ៉ាត់ នៅក្នុងទីក្រុង Geneva ប្រទេស ស្វ៊ីស កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៣ ម្សិលមិញនេះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ត្បូងពេជ្រ ទំហំ ១០១,៧៣ ការ៉ាត់ នេះ នឹងត្រូវបានយកមកធ្វើការ ដាក់ដេញថ្លៃ នៅក្នុងការតាំងបង្ហាញ គ្រឿងអលង្ការ ក្នុងទីក្រុង Geneva ប្រទេសស្វ៊ីស នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ។ ចំពោះតម្លៃត្រូវបានគេរំពឹងថា អាចចាប់ពី ២០ ទៅ ៣០លានដុល្លារអាមេរិកឡើងទៅ ហើយការដេញថ្លៃ ត្រូវបានរំពឹងថា អាចនឹងកើនឡើង រហូតដល់ទៅ ៦៥លានដុល្លារអាមេរិក សំរាប់ ត្បូងពេជ្រ ប្រភេទ IIA Flawless មួយនេះ ហើយអ្នកដែលដេញថ្លៃ ទិញបានសំរេច នឹងមានសិទ្ធក្នុងការដាក់ឈ្មោះ អោយត្បូងពេជ្រនេះផងដែរ។ គួរបញ្ជាក់ថា វាត្រូវបានរកឃើញ នៅអណ្តូងរ៉ែ Jwangeng ក្នុងប្រទេស បូស្វាណា និង ត្រូវបានចំណាយពេល ២១ខែ ក្នុងការដុសខាត់ ឆ្នៃ ត្បូងពេជ្រមួយគ្រាប់នេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]