ស្វីសប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

//s6.kh1.co/70/7079d7c5b69449936bc9ac0102440398f108faaa.jpg
Khmerhome

 ០៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=366,q=100/3c/3c1dc4f0446af7e6ec7fb968bd3b0e7b9900606d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ភ្នំពេញវិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីស​បានពាំនាំដំណឹងមកជម្រាប​ប្រាប់ក្រសួង​ទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល​៤ឆ្នាំទៀត។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្រសួង បានបន្តថា ការប្ដេជ្ញារបស់ ស្វីសនេះ ក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

https://s6.kh1.co/__image/w=650,h=434,q=100/22/22d31d8dbd8567570897aa4de6c63b0105ba3226.jpg

ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជាការលើកឡើងរបស់ លោក ម៉ាខឺស ប័រលីថា គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

https://s6.kh1.co/__image/w=650,h=434,q=100/73/73343ac9750dcb7e77b5cb5373f5eb4588c9f42d.jpg

លោក បានបញ្ជាក់ «ដូច្នេះហើយទើបលោកចង់ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាសរឹងមាំ អាចបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍បានច្រើន»។

នៅក្នុងជំនួបនោះ លោក ថោង ខុន បានបង្ហាញព័ត៌មានពិសេសមួយទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា៣ដំណាក់កាល រួមមាន៖ ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ, ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានា ដែលកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីជួយដល់វិស័យទេសចរណ៍ និងឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។

https://s4.kh1.co/__image/w=650,h=366,q=100/f8/f8f07cb7fc129ddd5e8cb77961f9ace04e4b19a6.jpg

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើនការបណ្ដុះបណ្ដាលលើផ្នែកគុណភាពសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹងបរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩ ឬNew Normal Life។

គួររម្លឹកថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀបចំស្ដង់ដាទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។
កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T