មកស្គាល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំង៥ ដែលមានសមត្ថភាពខ្លាំងបំផុតនៅលើលោក

//s6.kh1.co/7d/7da06048df17ef5748e135e40550550b128d9f26.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​ប្រព័ន្ធមីស៊ីលការពារដែនអាកាស គឺជាប្រព័ន្ធអាវុធឬជាបច្ចេកវិទ្យា ដែលត្រូវបានគេអភិវឌ្ឍឡើងក្នុងគោលបំណង ការពារ​ដែនអាកាសរបស់នីមួយៗ តាមរយៈការចាប់ស្ទាក់និងបំផ្លាញគ្រឿងសព្វាវុធរបស់សត្រូវ ដូចជា យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ គ្រាប់រ៉ុកកែត ឬមីស៊ីលជាដើម

បរទេស៖ ​ប្រព័ន្ធមីស៊ីលការពារដែនអាកាស គឺជាប្រព័ន្ធអាវុធឬជាបច្ចេកវិទ្យា ដែលត្រូវបានគេអភិវឌ្ឍឡើងក្នុងគោលបំណង ការពារ​ដែនអាកាសរបស់ប្រទេសនីមួយៗ តាមរយៈការចាប់ស្ទាក់និងបំផ្លាញគ្រឿងសព្វាវុធរបស់សត្រូវ ដូចជា យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ គ្រាប់រ៉ុកកែត ឬមីស៊ីលជាដើម។ ហើយថ្ងៃនេះដែរ ខ្មែរឡូត សូមនាំប្រិយមិត្តមកស្គាល់ ​ប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំង៥ ដែលមានសមត្ថភាពខ្លាំងជាងគេបំផុត នៅលើពិភពលោក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៥. S-300V4 ​(រុស្ស៊ី)

S-300V4 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តទំនើបមួយ ដែល​កើតចេញពីកំណែប្រែរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300V3 ​និង S-300VM​ ។ ប្រព័ន្ធមីស៊ីល​នេះត្រូវបានប្រគល់ទៅឱ្យកងទ័ពរុស្ស៊ីអំឡុងឆ្នាំ ២០១១ ហើយត្រូវបានដំណើរការយ៉ាងពេញលេញនៅ​ខែធ្នូ ឆ្នាំ ២០១៤។ ​លក្ខណៈពិសេសប្រព័ន្ធមីស៊ីល​នេះ គឺវាអាចបាញ់ទម្លាក់យន្តហោះចម្បាំង គ្រូសមីស៊ីល (Cruise Missile) ក៏ដូចជាមីស៊ីលផ្លោងច្រើនប្រភេទទៀត។

S-300V4
S-300V4

៤. MIM-104 Patriot (សហរដ្ឋអាមេរិក)

MIM-104 Patriot គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតសព្វាវុធអាមេរិក RAYTHEON ។ ប្រព័ន្ធ​ខែលការពារ​នេះធ្លាប់បាន​ចាប់ស្ទាក់មីស៊ីលជាច្រើនគ្រាប់ ដែល​បាញ់ចេញដោយកម្លាំងអ៊ីរ៉ាក់ក្នុងពេលសង្គ្រាមឈូងសមុទ្រជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រតាមរយៈសមត្ថភាពដ៏ខ្លាំងរបស់វា ដែលអាច​អង្កេតឃើញ និងកំណត់គោលដៅក្នុងដែនអាកាសបានជាង១០០ ក្នុងពេលដំណាលគ្នា។ MIM-104 Patriot ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៦៣ ដើម្បីយកទៅជំនួសប្រព័ន្ធមីស៊ីលចាស់ ​ដោយនៅខែកុម្ភៈឆ្នាំ ១៩៧០ និង ខែមករាឆ្នាំ ១៩៧៤ វាត្រូវបានឆ្លងកាត់ការធ្វើតេស្ត ហើយ​បានប្រើដោយកងទ័ពសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨២។

MIM-104 Patriot
MIM-104 Patriot

៣. SAMP/T (បារាំង)

SAMP/T គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប ដែលផលិតឡើងដោយ​ ក្រុមហ៊ុន​បារាំង-អ៊ីតាលី។ ប្រព័ន្ធខែលការពារនេះ អាចប្រើប្រាស់ក្នុងការវាយប្រហារទ្រង់ទ្រាយធំ​នៃគោលដៅលើអាកាសជាច្រើនប្រភេទរួមមាន មីស៊ីលយុទ្ធសាស្ត្រ និងយន្តហោះជាដើម។

SAMP/T
SAMP/T

២. The Wand (​អ៊ីស្រាអែល)

The Wand ឬអាចហៅម្យ៉ាងទៀតថា David Sling គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល ​RADS និងក្រុមអាមេរិក Raytheon ដើម្បីផលិតបាញ់ទម្លាក់យន្តហោះ យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងគ្រូសមីស៊ីល​​ ដែលមានចម្ងាយពី ៤០ ទៅ ៣០០ គីឡូម៉ែត្រ។ ហើយប្រព័ន្ធខែលការពារ David Sling ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសា ឆ្នាំ 2017។

The Wand ឬ​ David Sling
The Wand ឬ​ David Sling

១. S-400 (រុស្ស៊ី)

ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ត្រូវបានផលិតឡើង ដើម្បីប្រឆាំងនឹងយន្តហោះ និងមីស៊ីលផ្លោង ដោយប្រព័ន្ធមីស៊ីលប្រភេទនេះ ​អាច​ចាប់ទីតាំងរបស់សត្រូវ នៅ​រយៈចម្ងាយ ៤០២គីឡូម៉ែត្រ ឬ ​រយៈកំពស់រហូតដល់ទៅ ២៨គីឡូម៉ែត្រ។ ​ S-400 មានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះបំបាំងកាយ ​ហើយប្រព័ន្ធការពារនេះទៀតសោធ ត្រូវបាន​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០០៧ ដើម្បីជំនួយវត្តមានប្រព័ន្ធការពារចាស់ S-300 និង S-200 ជាដើម៕

S-400
S-400
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T