យូរៗស្វីតម្ដង Shakira និងសង្សារ លេងមួយអស់ដៃលើកោះម៉ាឌីវ

//s4.kh1.co/f3/f3ebcd0f110fda77eccfc645d88bd9f0f0b1617e.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នរណាមិនច្រណែនយ៉ាងម៉េច បើ Shakira និង Pique បង្ហាញភាពផ្អែមល្ហែមយ៉ាងនេះនៅលើកោះម៉ាឌីលយ៉ាងនេះ ដោយមិនអាណិតចិត្តហ្វេនៗបន្តិចសោះ។

ម៉ាឌីវ៖​ តាមរយៈគណនីបណ្តាញសង្គមរបស់តារាចម្រៀងស្រី Shakira បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកីឡាករបាល់ទាត់ជាខ្សែរការពាររបស់ Bacelona ដែលមានឈ្មោះថា Gerrad Pique យ៉ាងរំភើយនិង មានសេចក្តីសុខ នៅឯឆ្នេរសមុទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ ជាមួយនឹងសង្សារ បានបង្ហោះរូបភាពចូលក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញពីដំណើរកម្សាន្ត ទៅកាន់កោះ​ ម៉ាឌីវ  ជាមួយនឹងកូនពីរនាក់ នៅក្នុងថ្ងៃវិស្សមកាល ដោយបង្ហាញទឹកមុខ សើច សប្បាយ កក់ក្តៅយ៉ាងខ្លាំង ដោយទទួលបានការចុច Like ពីសំណាក់មហាជនរហូតទៅដល់ជិត៤លាននាក់។

ជាងនេះទៅទៀត តារាស្រីរូបនេះ ក៏បាននិយាយសរសើរអំពីទេសភាពនៅលើកោះមួយនេះដែរ ដោយពួកគេបានជ្រើសយកកន្លែងសម្រាកមានឈ្មោះថា Waldorf Astoria Maldives Ithaafushi ដែលចាត់ទុកជាកន្លែងដែលមានតម្លៃខ្លាំងគួរសមដែរ។ 

ក្រោយពីបានឃើញ ដូច្នេះរួចមក ហ្វេនជាច្រើនក៏សម្តែងក្តីស្រលាញ់តាមរយៈការបញ្ចេញមតិលេងសើចជាច្រើនផងដែរនិង មានហ្វេនខ្លះក៏បាននិយាយរបៀបលេង ថាពួកគេមានចិត្តច្រណែននឹងតារាមួយគូនេះណាស់ ដោយតែងតែបង្ហាញភាពផ្អែមល្អែម ដាក់បណ្តាញសង្គមយ៉ាងនេះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Gerrad Piqueនិង Shakira
Gerrad Piqueនិង Shakira
Gerrad Piqueនិង Shakira
Gerrad Piqueនិង Shakira
Gerrad Piqueនិង Shakira
Gerrad Piqueនិង Shakira
Shakira
Shakira
Shakiraនិង Gerrad Pique
Shakiraនិង Gerrad Pique
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T