នៅពេលដែល អ្នកអស់កំលាំង ឬ នឿយហត់ នោះអ្នកច្បាស់ជាមិនអាច ទ្រាំបើកភ្នែកបានទេ។ ប៉ុន្តែ ក្មេងប្រុសដែល គួរអោយស្រលាញ់នេះវិញ បែបជាទ្រាំបិទភ្នែក និង ញុំាភ្លៅមាន់ទៅវិញ។

ក្មេងប្រុសរូបនេះ ត្រូវបានគេដឹងថា មានឈ្មោះ Zach អាយុ ៣ឆ្នាំ។ ចំណែកវីដេអូនេះ ថត នៅពេលដែល ក្មេងប្រុសអស់កំលាំងខ្លាំង តែព្យាយាមញុំាចំនី របស់ខ្លួន នៅលើយន្តហោះ ដែលត្រូវធ្វើដំណើរ ពី Cancun ទៅ Baltimore សហរដ្ឋអាមេរិក។

នៅក្នុងវីដេអូ ពីដំបូង ក្មេងប្រុស Zach ហាក់ដូចជា អាចចាប់កាន់ ភ្លៅមាន់បាន ប៉ុន្តែក្រោយមក ក្មេងប្រុស Zach  ចាប់ផ្តើមបិទភ្នែករលីវៗ នៅពេលដែលដៃរបស់គេ នៅកាន់ភ្លៅមាត់ដាក់ចូលមាត់នៅ ឡើយ។ បន្ទាប់មក ក្មេងប្រុសនោះ ក៏បានដាក់ភ្លៅមាន់នៅក្នុងមាត់ ទាំងរូបគេកំពុងគេងលង់លក់តែម្តង។

គូររំលឹក វីដេអូនេះ មានអ្នកទស្សនារហូតដល់ 110,000 ចាប់តាំងពីវីដេអូបាន បង្ហោះក្នុងគេហទំព័រ YouTube។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា







ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]