ប្រហោងខ្មៅចំនួនពីរបានបុកគ្នា តាំងពី៧ប៊ីលានឆ្នាំមុន ហើយរលកទំនាញរបស់វាទើបមកប៉ះផែនដី នៅពេលនេះ

//s6.kh1.co/56/5673216bd28e78e21fe45b82c1c60f6758664259.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វាមានទំហំធំជាងម៉ាសនៃផ្កាយនានា និងតូចជាងម៉ាសរបស់ប្រហោងខ្មៅយក្ស។

អាមេរិក៖ ក្រុមតារាវិទូបានរកឃើញការត្របាញ់បញ្ចូលគ្នាដ៏ខ្លាំងបំផុតនៃប្រហោងខ្មៅចំនួនពីរ ដែលមានវ័យចំណាស់ ហើយរលកទំនាញរបស់វាទើបតែមកប៉ះផែនដី។ ការបុកគ្នានេះបង្កើតជាប្រហោងខ្មៅមាឌមធ្យម ដែលត្រូវបានគេរកឃើញជាលើកដំបូង ហើយវាមានម៉ាស១៤២ដងនៃព្រះអាទិត្យរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថាមពលនៃសូររបស់វាបង្កើតឡើងដោយការរួមបញ្ចូលប្រហោងខ្មៅទាំងពីរ ដែលបានបញ្ចេញរលកទំនាញ ឬក៏បានធ្វើឲ្យលំហអវកាសមានរាងរលក ដែលមានថាមពលស្មើនឹងព្រះអាទិត្យ៨។ រលកទាំងនោះបានចំណាយពេល៧ប៊ីលានឆ្នាំ ដើម្បីធ្វើដំណើរឆ្លងកាត់ទីអវកាស ដើម្បីមកដល់ផែនដីរបស់យើង។

ប្រហោងខ្មៅពីរបុកគ្នា
ប្រហោងខ្មៅពីរបុកគ្នា

ប្រហោងខ្មៅដែលទើបនឹងរកឃើញថ្មីនេះ គឺជាអ្វីដែលត្រូវបានគេហៅថាប្រហោងខ្មៅមាឌមធ្យម ពីព្រោះម៉ាសរបស់វាស្ថិតនៅចន្លោះពី១០០ទៅ១,០០០ដងនៃព្រះអាទិត្យ។ វាមានទំហំធំជាងម៉ាសនៃផ្កាយនានា និងតូចជាងម៉ាសរបស់ប្រហោងខ្មៅយក្ស។ ក្រុមតារាវិទូចាប់បានសញ្ញានៃរលកទំនាញទំនងជាបានកើតឡើង នៅពេលប្រហោងខ្មៅពីរបានត្របាញ់បញ្ចូលគ្នា។

ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅទាំងពីរនេះ បានបង្កើតជារលកទំនាញ
ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅទាំងពីរនេះ បានបង្កើតជារលកទំនាញ

រលកទំនាញត្រូវបានគេតាមដាននៅលើផែនដី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយឧបករណ៍ចំនួនពីរ នៅមន្ទីរអង្កេតតារាសាស្ត្រ National Science Foundation's Laser Interferometer Gravitational-wave Observatory ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាការចាប់រលកសញ្ញាក្នុងប្រទេសអ៊ីតាលីផងដែរ។

ការសិក្សាចំនួនពីរនេះទើបតែត្រូវបានចុះផ្សាយ កាលពីថ្ងៃពុធ អំពីព្រឹត្តិការណ៍រលកទំនាញ នៅលើទិនានុប្បវត្តិ Physical Review Letters និងមួយទៀតនិយាយលម្អិតអំពីផលប៉ះពាល់នៃព្រឹត្តិការណ៍នេះ ដែលបានចុះផ្សាយលើទិនានុប្បវត្តិ Astrophysical Journal Letters៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T