មូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩ គាំទ្រដល់គម្រោងថ្មីចំនួន ២ ផ្ដោតលើ ផលិតកម្មចំណីអាហារ និងសេវាសុខភាពផ្លូវចិត្ត

//s4.kh1.co/62/62cea1ab13574738fb75ed26c6ac20364eee4558.jpg
សង្គម

 ០៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​នៅថ្ងៃនេះ​ថា ​ក្រុមហ៊ុន​បាន​ផ្ដល់ជំនួយមូលនិធិ​បន្ថែមទៀត​ ពី​មូលនិធិ​​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បីប្រឆាំង​កូវីដ-១៩ របស់ខ្លួន​ ដល់​គម្រោង​ចំនួនពីរ​ ក្នុងគោលបំណងជួយ​ប្រជាពលរដ្ឋ​កម្ពុជាទប់ទល់​ នឹង​ផលប៉ះពាល់ផ្នែកសង្គម និង​សេដ្ឋកិច្ច ដោយសារ​តែជំងឺរាត​ត្បាតកូវីដ១៩។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​នៅថ្ងៃនេះ​ថា ​ ក្រុមហ៊ុន​បាន​ផ្ដល់ជំនួយមូលនិធិ​បន្ថែមទៀត​ ពី​មូលនិធិ​​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បីប្រឆាំង​កូវីដ-១៩ របស់ខ្លួន​ ដល់​គម្រោង​ចំនួនពីរ​ ក្នុងគោលបំណងជួយ​ប្រជាពលរដ្ឋ​កម្ពុជាទប់ទល់​ នឹង​ផលប៉ះពាល់ផ្នែកសង្គម និង​សេដ្ឋកិច្ច ដោយសារ​តែជំងឺរាត​ត្បាតកូវីដ១៩។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការ​វឌ្ឍនភាព​សហគមន៍ (Community Advancement Organization) ជាអង្គការ​មួយ​ដែល​ជួយកសិករចំនួនជាង ៤៥០ គ្រួសារឲ្យ​ត្រៀមខ្លួនបន្ថែមក្នុងរបរកសិកម្ម នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង នឹង​​បានចូលក្នុង​បញ្ជី​ឈ្មោះស្ថាប័ន  ​ដែលទទួលការ​គាំទ្រផ្នែកហិរញ្ញវត្ថុ​ពីមូលនិធិ ដើម្បីប្រឆាំង​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Smart

ស្ថាប័នមួយទៀត ដែលទទួលបានជំនួយពីមូលនិធិនេះ គឺអង្គការ ​ចិត្ត​សង្គម​អន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែល​មានបំណង​ផ្ដល់​សេវា​ប្រឹក្សា​ពិគ្រោះយោបល់សុខភាពផ្លូវ​ចិត្ត​​ ដល់ក្រុម​ងាយ​រងគ្រោះ​នៅ​ក្នុង ​ខេត្ត​បន្ទាយ​មានជ័យ។

មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata

ជាមួយនឹង​ការ​ផ្ដល់ជំនួយមូលនិធិ​ដល់​គម្រោង​ថ្មីចំនួន ២  បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំង​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Smart បានកំពុងជួយ​គាំទ្រ​ដល់គម្រោង​ចំនួន ១១ ផ្សេងៗគ្នា ​ដែលគម្រោង​ទាំងនោះមាន គោលដៅ​ជួយទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​​ នៅអំឡុងពេលនៃស្ថានភាពលំបាកនេះ​។ ​

លោក ឥន ផាន្នី គ្រូ​​កសិកម្ម​នៃ អង្គការ​វឌ្ឍនភាព​សហគមន៍ ដែល​បណ្ដុះបណ្ដាល​កសិករ​នៅក្នុង​ខេត្ត​ស្វាយ​រៀង  និងជួយ​បង្កើនជំនាញ​ដល់កសិករ​ទាំងនោះ បាន​មាន​ប្រសាសន៍ថា៖

«មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន​ Smart Axiata   កំពុងជួយផ្ដល់​ឱកាស​​សេដ្ឋកិច្ច​ដល់​ក្រុមគ្រួសារ​​ប្រជាពលរដ្ឋតាមទីជនបទ​ ដែលក្នុងនោះមានអ្នក​ខ្លះបាត់បង់ការងារ ដោយសារ​តែវីរុសកូវីដ១៩។ មូលនិធិនេះ​មិនត្រឹមតែ​ផ្ដល់​លទ្ធភាព​ដល់​ក្រុមគ្រួសារ​ទាំងនោះ​​​ឲ្យអាច​​ផលិត​ចំណីអាហារ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជួយ​ទ្រទ្រង់ដល់ប្រាក់ចំណូល​គ្រួសារ​របស់គេ​ផងដែរ»។

ប្រសាសន៍លោក ឥន ផាន្នី

អង្គការ​វឌ្ឍនភាព​សហគមន៍ ក៏ផ្ដល់ជាពូជ​​ដំណាំ និង​សត្វ​​ចិញ្ចឹម​យក​សាច់​ ដើម្បី​ជួយ​​កសិករ​បង្កើន​ទិន្នផល​ផលិតកម្ម​របស់ខ្លួនផងដែរ។

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា​ នាយកប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ បានមានប្រសាសន៍ថា៖

«ជំងឺ​កូវីដ១៩ គឺជា​ករណីដែលអាចប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់​មក​លើ​មនុស្ស​គ្រប់គ្នា​នៅ​លើ​ភព​ផែន​ដី ដោយពុំគិត​ពីភេទ ជាតិសាសន៍ ឬសាសនា​ឡើយ។ ជំងឺរាត​ត្បាត​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ ភាពមិនច្បាស់លាស់ និង​ទុក្ខព្រួយ​​សម្រាប់​មនុស្ស​ជា​ច្រើន មិនថា​ក្នុង​លក្ខណៈណានោះទេ។ លោក​បាន​បន្ថែមទៀតថា សម្រាប់ប្រជាជន​ដែលងាយ​រងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយ​​បែបនេះ​​អាច​បង្ក​ឲ្យ​មានបញ្ហា​សុខភាពផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​បាន»។

ប្រសាសន៍វេជ្ជបណ្ឌិត ឈឹម សុធារ៉ា
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata

វេជ្ជបណ្ឌិត សុធារ៉ា​ បាន​បន្ថែមយ៉ាងដូច្នេះថា៖

«នៅពេលយើងប្រឈមជាមួយ​ស្ថានភាព​លំបាកដូច្នេះ មិនមែន​មានតែ​សុខភាពផ្លូវកាយតែមួយមុខ​ទេ ដែលយើង​ចាំបាច់ត្រូវតែបារម្ភនោះ។ យើងក៏គួរ​យក​ចិត្តទុកដាក់​​ឲ្យ​បាន​ខ្លាំង​ចំពោះស្ថានភាពផ្លូវ​ចិត្តរបស់​យើង និង​សុខភាព​ផ្លូវ​ចិត្ត​​​​របស់​អ្នកដែលងាយ​រងគ្រោះជាងគេបំផុត។ ប្រសិន​បើអ្នកមានអារម្មណ៍ថា សុខភាព​ផ្លូវ​ចិត្ត​របស់អ្នក​​កាន់តែ​មានសភាពតានតឹង​ ហើយ​អ្នក​លែង​អាច​ទ្រាំទ្រ​នឹង​ស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូម​មេត្តាស្វែង​រក​ជំ​នួយពីអ្នកជំនាញ។ ដោយ​មានការ​គាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា  នឹង​អាច​ពង្រីក​សេវា​ពិគ្រោះយោបល់​ និង​សេវា​ដំបូន្មាន​សុខភាព​ផ្លូវចិត្ត​បន្ថែមទៀត​នៅតាមសហគមន៍ដែល​ងាយ​រងគ្រោះ​ខ្លាំងជាងគេបំផុត»។

ប្រសាសន៍វេជ្ជបណ្ឌិត ឈឹម សុធារ៉ា

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា៖

«យើង​ពិត​ជាមាន​មោទនភាព​ ដែលមានឱកាស​បានជួយគាំទ្រ​ដល់​គម្រោង​សំខាន់ៗបែបនេះ។ វិស័យ​កសិកម្ម​ជា​​ឆ្អឹង​ខ្នង​​របស់សេដ្ឋកិច្ច ​កម្ពុជា ដូច្នេះ​ការ​ផ្ដល់​ជំនាញថ្មីៗ​​ដល់​កសិករ​គឺជារឿង​សំខាន់ ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាពវិជ្ជមាន​នៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈជា​សកល​នាពេលនេះ ដែល​ពុំ​ធ្លាប់មាន​ពីមុនមកសោះនោះ កំពុង​បង្ក​ឲ្យ​មាន​ភាពតានតឹង និងក្ដីព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន ដូច្នេះវារឹត​តែ​សំខាន់ថែមទៀត ដែល​មូលនិធិរបស់ក្រុមហ៊ុន Smart ​ផ្ដល់ជំនួយ​ទៅ​ឲ្យ​​សេវា​ថែទាំ​សុខភាពផ្លូវ​ចិត្ត​ ដែលអាច​ត្រូវបានគេមើល​រំលងថា បើគ្មាន​សេវានេះទេ នោះ​នឹងមាន​ផល​វិបាក​គ្រោះ​ថ្នាក់​ពិត​ប្រាកដ​​​ដោយសារ​តែ​វិបត្តិ​សកល​យ៉ាងធំធេង​នាពេលនេះ»។

ប្រសាសន៍លោក ថូម៉ាស ហ៊ុន 

ការ​ផ្ដល់​មូលនិធិជំនួយ​ដល់​គម្រោងថ្មីពីរនេះ​​ ត្រូវបានអនុម័ត​ដោយ​គណៈកម្មការ​វាយ​តម្លៃ​​​ ដែលមាន​​សមាសភាព​ជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមាន​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​តំណាងឯករាជ្យ​មកពី​កម្ពុជា​​ ហើយការអនុម័តនេះ ​ត្រូវបានធ្វើឡើងបន្ទាប់ពី​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ពីសំណាក់​គណៈកម្មការ​ផ្ទៃក្នុង៕ 

មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata
មូលនិធិទឹកប្រាក់ ១ លានដុល្លារក្រុមហ៊ុន Smart Axiata

សម្រាប់ព័ត៌មានបន្ថែមអំពី​ មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ-១៩ របស់ ក្រុមហ៊ុន​ Smart Axiata  សូមតាមដាន​លើទំព័រ​ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T