វៀតណាម៖ ក្មេងប្រុសជនជាតិវៀតណាមម្នាក់មានឈ្មោះថា Nguyen Hoang អាយុ១០ឆ្នាំ បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែរូបរាងរបស់គេ ដែលមានសាច់ដុំដូចមនុស្សពេញវ័យអីចឹង។

យោងតាមសម្ដីរបស់ឪពុកម្ដាយក្មេងប្រុស Hoang បានរៀបរាប់ឲ្យដឹងថា ពួកគាត់ បានចាប់អារម្មណ៍ឃើញថា កូនប្រុសមានការអភិវឌ្ឈសាច់ដុំយ៉ាងឆាប់រហ័សជាងក្មេងទូទៅ តាំងពីយូរណាស់មកហើយ។ លុះពេលអាយុ៦ឆ្នាំ រាងកាយកូនប្រុសរបស់ពួកគាត់មានសភាពមិនសូវស្រួល ហើយក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។ ចំពោះលទ្ធផលវិញ បង្ហាញឲ្យឃើញថា មានអាការនៃជំងឺ Hypertrophy ដែលធ្វើឲ្យសាច់ដុំនៃរាងកាយលូតលាស់ តែយ៉ាងណាមិញ វាមិនបានប៉ះពាល់ដល់សុខភាពឡើយ។

ទន្ទឹមនឹងការលូតលាស់នេះដែរ ក្មេងប្រុស Hoang ត្រូវបានមនុស្សមួយចំនួនដែលប្លែកមុខយល់ច្រឡំថា គេគឺជាមនុស្សធំពេញវ័យ ដែលក្រិនផងដែរ។

ជុំវិញរឿងរ៉ាវដែលទាក់ទងទៅនឹងក្មេងប្រុស Hoang បានសាយភាយទៅដល់អ្នកជំនាញខាងផ្នែកកាយវប្បកម្មម្នាក់នៅខេត្ត Dong Nai និងបានស្នើសុំការអនុញ្ញាតពីឪពុកម្ដាយក្មេងប្រុស Hoang ដើម្បីជួយហ្វឹកហាត់ទៅដល់គេដោយឥតគិតថ្លៃទៀតផង។

យ៉ាងណាមិញ ឥឡូវនេះ ក្មេងប្រុស Hoang មានសុខភាពយ៉ាងល្អ និងសាច់ដុំមាំមួន ហើយឪពុកម្ដាយរបស់គេ ក៏មានបំណងបញ្ជូនគេឲ្យទៅរៀនផ្នែកការ៉ាតេដូ និងយូហ្គាបន្ថែមទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុស Hoang 
ក្មេងប្រុស Hoang និងមិត្តភក្ដិ
ក្មេងប្រុស Hoang និងឪពុក រួមទាំងប្អូនប្រុសរបស់គេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]