ប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានដើមកំណើតចិនចំនួន ១១៨ បន្ថែមទៀត រួមទាំងកម្មវិធី...

//s4.kh1.co/97/97e1d0760721b263c68e92bc8781f2dee0f84301.png
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានដើមកំណើតចិនចំនួន ១១៨ បន្ថែមទៀតមានទាំងកម្មវិធី Alipay និង Ulike ផងដែរ

កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតចិនចំនួន ២៧៥ ជាលទ្ធផលឥណ្ឌាបានសម្រេចបិទកម្មវិធីចំនួន ១១៨ កាលពីម្សិលមិញនេះ ហើយក្នុងចំណោមកម្មវិធីដែលត្រូវបានបិទទាំងនោះ មាន៣កម្មវិធី ដែលជារបស់ក្រុមហ៊ុន Alibaba គឺ Alipay Taobao និង Youku ព្រមទាំងកម្មវិធីថតរូបភាព Ulike និងហ្គេម PUBG Mobile ដែលមានអ្នកប្រើប្រាស់ដល់ទៅជាង ៤០លាននាក់ នៅក្នុងប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

គួររំឭកផងដែរថា កាលពីខែមិថុនា ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធី ដែលមានប្រភពពីប្រទេសនេះចំនួន ១៧៧ រួចហើយ។

រដ្ឋាភិបាលប្រទេសឥណ្ឌាបានថ្លែងថាទៀតថា ពួកគេបានទទួលនូវសេចក្ដីរាយការណ៍នូវភាពមិនប្រក្រតីទាក់ទងនឹងកម្មវិធីទាំងនេះ ថាបានលួចយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ក្រសួងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាក៏បានបន្ថែមថា ការលួចយកទិន្នន័យទាំងនេះគឺវាមានការប៉ះពាល់ទៅលើសន្តិសុខជាតិ និងអធិបតេយ្យភាពរបស់ប្រទេសឥណ្ឌា។ ម្យ៉ាងវិញទៀតប្រទេសនេះកំពុងតែតាក់តែង បទបញ្ជាដែលទាមទារឱ្យក្រុមហ៊ុនមានការអនុញ្ញាតពីអ្នកប្រើប្រាស់មុនដែលពួកគេអាចប្រើទិន្នន័យឯកជនភាពទាំងនោះបាន។

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សូមបញ្ជាក់បន្ថែមទៀតថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ៕

ប្រភពព័ត៌មាន៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា - Anti Cyber Crime Department

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T