ក្រោយគ្រាំគ្រាព្រោះជំងឺផ្លូវចិត្ត Selena ដាច់ចិត្តទម្លាយពីស្ថានភាពជំងឺ និងរបៀបព្យាបាលហើយ

//s6.kh1.co/dd/dd7be449d7615be02bcf1a959ab4a93a8b7c0e66.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីជួបប្រទះនឹង ជំងឺផ្លូវចិត្តដែលបានស្ទើរតែធ្វើ ឲ្យតារាចម្រៀងស្រី Selena Gomez អស់សង្ឃឹមក្នុងជីវិតទៅហើយ ប៉ុន្តែចុងក្រោយ នាងបានតស៊ូប្រឆាំងនឹង ជំងឺមួយនេះរហូតទទួលបានជ័យជំនះរួចមកនិង ថែមទាំងចែករំលែកបទពិសោធន៍និង វិធីព្យាបាលដល់អ្នកជំងឺដទៃទៀតផងដែរ។

បរទេស៖ ថ្មីៗនេះ តារាចម្រៀង Selena Gomez បានរៀបរាប់ពីជំងឺផ្លូវចិត្តដែលនាង បានជួបប្រទះរហូតគិតថាអស់សង្ឃឹមនឹងជិវិតទៅហើយប៉ុន្តែ នាងបានតស៊ូជំនះប្រឆាំងរហូតដល់សព្វថ្ងៃនេះ រហូតដល់មានអារម្មណ៍ធូរប្រសើរច្រើនជាងមុនវិញ ដោយជំងឺប្រភេទមិនមែនជារឿងលេងសើចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ បានរម្លឹករឿងពីអតីតកាលដែល ជិវិតនាងបានជួបនឹងត្រូវបានជំងឺផ្លូវចិត្ត ដោយមើលទៅសភាពខាងក្រៅរបស់មនុស្សគឺពិតជាមិនដឹងឡើយ ដោយវាអាចជាឃាតករចិត្ត្តត្រជាក់ដែលអាចសម្លាប់យើងបាននៅពេលណាមួយជាក់ជាមិនខាន។

នៅពេលនោះ តារាស្រីរូបនេះបានរៀបរាប់ អំពីស្ថានភាពជំងឺនៅពេលនោះថា៖

នៅពេលនោះគឺពេលលំបាកបំផុតដែលខ្ញុំត្រូវតស៊ូជំនះ ជាមួយនឹងការងារជាអ្នកចម្រៀងផងនិង មានជំងឺផ្លូវចិត្តផងដោយ​ដំបូងៗ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងនិង មិនចង់ងើបចេញពីលើគ្រែនោះទេ ដែលសូម្បីតែពេលខ្លះវិញខ្ញុំត្រូវការពេលវេលាដើម្បីជម្នះខ្លួនឯងដើម្បីងើបចេញពីលើគ្រែថែមទៀតផង។

Selena Gomez

ខណៈពេលក្រោយៗមក សភាពជំងឺរបស់ម្ចាស់បទ« Lose You To Love Me» កាន់តែពិបាកទៅៗ ដោយនាងចង់តែស្វែងរកកន្លែងស្ងាត់នៅតែឯង ដោយសារការសម្រុកការធ្វើការមិនគិតពីខ្លួននិង ថែមទាំងបរិយាកាសជុំវិញផងនោះធ្វើឲ្យនាងកាន់តែមានអារម្មណ៍ធុញនិង អ្វីៗគ្រប់យ៉ាង ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរច្រើននៅពេលដែល Selena Gomez បានដឹងខ្លួនមុន ដោយនៅពេលនោះតារាស្រីរូបនេះដឹងថា ប្រសិនជាមិនរកជំនួយទេ ច្បាស់ណាស់បញ្ហានៅថ្ងៃមុខអាចនឹងកើតឡើងជាក់ជាមិនខាន។

បន្ទាប់ពីបានគិតគូបានល្អិតល្អន់និង ការសម្រេចចិត្តដ៏ត្រឹមត្រូវមក តារាស្រីវ័យ២៨ឆ្នាំរូបនេះ បានចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិនិង មនុស្សនៅក្បែរខ្លួនឡើងវិញ នៅពេលដែលត្រូវការនរណាគឺ ទូរសព័្ទរកអ្នកនោះភ្លាម ក្រៅពីនេះទៀត Selena Gomez ក៏បានរកការព្យាបាលពីសំណាក់គ្រូពេទ្យចិត្តវិទ្យាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះ Selena Gomez បានធូរស្បើយនិង អារម្មណ៍នាងបានវិលមកសភាពប្រសើរឡើងវិញនិង ស្រលាញ់ខ្លួនឯង ច្រើនជាងមុន រីឯទំនាក់ទំនងជាមួយមនុស្សជុំវិញក៏ចាប់ផ្តើមត្រលប់មកសភាពដើមវិញដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T