អាមេរិក៖ វិស្វករបានបញ្ឆេះរ៉ុក្កែតដឹកយានមួយប្រភេទ ដែលនឹងជួយបញ្ជូនជនជាតិអាមេរិក ឲ្យវិលត្រឡប់ទៅកាន់ឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤។ នៅវេលាម៉ោង២:០៥រំលងអធ្រាត្រ (ម៉ោងកម្ពុជា) រ៉ុក្កែតដឹកយានដែលត្រូវបានធានាសុវត្ថិភាពនៅលើដី បានបញ្ចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ អស់រយៈពេល២នាទី។

កម្លាំងរំញ័រពីរក្នុងចំណោមកម្លាំងជំរុញទាំងនេះបានជួយបង្កើត នៅលើផ្នែកប្រព័ន្ធរ៉ុក្កែត Space Launch System (SLS) យ៉ាងធំ ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីរ៉ុក្កែត Saturn V ត្រូវបានបង្កើតតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ។ ការបញ្ឆេះរ៉ុក្កែតកាលពីថ្ងៃពុធបានធ្វើឡើង នៅឯកន្លែងធ្វើតេស្ដមួយកន្លែង ក្នុងទីក្រុង Promontory រដ្ឋ Utah។ កន្លែងនេះដំណើរការដោយក្រុមហ៊ុនអវកាសចរណ៍ Northrop Grumman។

ការធ្វើតេស្ដបញ្ឆេះរ៉ុក្កែតដឹកយាន ដែលនឹងហោះទៅកាន់ឋានព្រះចន្ទ ក្នុងឆ្នាំ២០២៤

ឧបករណ៍បង្កើនថាមពលរ៉ុក្កែតដ៏ធំផ្ដល់នូវកម្លាំងរុញច្រានភាគច្រើន ក្នុងរយៈពេលពីរនាទីដំបូង នៃការហោះទៅកាន់លំហ។ ការធ្វើតេស្ដនេះត្រូវបានបង្កើតឡើង ដើម្បីសាកល្បងប្រសិទ្ធភាពនៃការផលិតម៉ូទ័ររបស់រ៉ុក្កែត។

វាក៏នឹងជួយក្រុមវាយតម្លៃវត្ថុធាតុដើម ដំណើរការ និងការកែលម្អថ្មី សម្រាប់សក្ដានុពលឲ្យលើសការចុះចតដំបូង ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤។ ដោយមានកំពស់៥៤ម៉ែត្រនិងទទឹង៤ម៉ែត្រ រ៉ុក្កែតដឹកយាន SLS គឺត្រូវបានបង្កើតឡើងដោយមានកម្លាំងយ៉ាងខ្លាំង៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ