ចូលដល់រដូវភ្ជុំភ្លែត ស៊ឹម សូលីកា ជូនលុយទាំងបាច់ៗ ទុកឲ្យម្ដាយដើម្បីធ្វើបុណ្យ

//s4.kh1.co/06/06c34b1248d7ac6f9119c317c880d7cad3245595.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងថ្ងៃនេះផ្ទាល់ក៏ជាថ្ងៃបិណ្ឌ១ផងដែរ ដោយកាលពីម្សិលមិញនេះ អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី ព្រមទាំងកូនស្រី បានធ្វើបុណ្យជាមួយព្រះរស់មុន ហើយបានជូនជាលុយទាំងបាច់ទៅកាន់ម្ដាយទៀតផង។

ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា ជាតារាស្រីជើងចាស់មួយរូប ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើជីវិតឯកជនផ្ទាល់ខ្លួនជានិច្ច។ ដោយតារារូបនេះ និយមបង្ហោះពីសកម្មភាពរស់នៅប្រចាំថ្ងៃយ៉ាងមានក្ដីសុខ ជាមួយកូនស្រី និងស្វាមីក្រោយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាលោក អេង ឬទ្ធី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត រាល់រូបភាពតារាស្រីរូបនេះបង្ហោះម្ដងៗ ធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍ពីជីវិតរស់នៅក្នុងក្រុមគ្រួសារ ដែលតែងតែបង្ហាញពីសុភមង្គល និងស្នាមញញឹមរស់នៅជាប្រចាំថ្ងៃ។ លើសពីនេះទៅទៀត បច្ចុប្បន្ន តារាស្រីរូបនេះ ក៏កាន់តែមានជីវិតស្រស់បំព្រងជាងមុនទ្វេដង ជាពិសេស យើងបានសង្កេតឃើញថា ជីវិភាពនាងនាពេលនេះ ហ៊ឺហារ និងមានទ្រពសម្បត្តិស្ដុកស្ដម្ភថែមទៀតផង។ 

ដោយថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានធ្វើរឿងមួយគួរឲ្យសរសើរ ដែលនាងបាននាំស្វាមី ព្រមតាំងកូនស្រី នាំយកលុយទាំងបាច់ទៅជូនម្ដាយ ដើម្បីយកលុយទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ។ ក្នុងនោះដែរ ក្រោយឃើញកូនស្រី យកថវិកាមកជូនដោយផ្ទាល់នោះ ទឹកមុខម្ដាយនាងបានបង្ហាញនៅស្នាមញញឹម និងជូនពរទៅកូនៗ និងចៅស្រីទៀតផង។ 

គួរបញ្ចាក់ផងដែរថា អ្នកនាង ស៊ឹម សូលីកា តែងតែធ្វើរឿងល្អៗទៅកាន់ម្ដាយស្ទើរតែគ្រប់ពេល បើទោះបីមិនមានបុណ្យទានក៏ដោយ ក៏តារាស្រីរូបនេះ តែងតែនាំយកថវិកាជូនដល់ និងអោនសំពះព្រះរស់របស់ខ្លួនជាញឹកញាប់ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ស៊ឹម សូលីកា
  អ្នកនាង ស៊ឹម សូលីកា
  អ្នកនាង ស៊ឹម សូលីកា
  អ្នកនាង ស៊ឹម សូលីកា
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
  អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ
អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងម្ដាយ
អ្នកនាង ស៊ឹម សូលីកា ជាមួយស្វាមី និងម្ដាយ
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T