រូបមួយសន្លឹកក្នុងថ្ងៃខួបកំណើត ឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន ផ្អែមល្ហែមខ្លាំង

//s6.kh1.co/76/76e053ca755f009f9c926b12a6ced44db086dfa7.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងថ្ងៃខួបកំណើតចម្រើនវ័យរបស់អ្នកឧកញ៉ាឈានចូលវ័យ៥២ឆ្នាំនេះ ពិតជាមានភាពសោមនស្សរីករាយក្រៃលែង។

ភ្នំពេញ៖ ពិតណាស់ថា លោក ជំទាវ ស្រីតូច ចំណាន បានធ្វើឲ្យបងប្អូនប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គលជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ ជាថ្ងៃពិសេសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធយ៉ាងអធិកអធម ដែលកម្មវិធីទាំងមូលបាន ធ្វើឡើងក្នុងភូមិគ្រឹះរបស់អ្នកឧកញ៉ា និងលោកជំទាវផ្ទាល់តែម្ដង ពោរពេញដោយស្នាមញញឹមរបស់ភ្ញៀវកិត្តិយស ឥស្សរជន ព្រមទាំងអ្នកជំនួញល្បីៗជាច្រើនរូបថែមទៀតផង។

ក្នុងនោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញថា ក្នុងថ្ងៃខួបកំណើតចម្រើនវ័យរបស់អ្នកឧកញ៉ាឈានចូលវ័យ៥២ឆ្នាំនេះ ពិតជាមានភាពសោមនស្សរីករាយក្រៃលែង ដោយលោកជំទាវ និងអ្នកឧកញ៉ា បានរៀបចំខ្លួនយ៉ាងសាមញ្ញ ថ្លៃថ្នូរ ថតរូបជាមួយគ្នា អមដោយកាយវិការស្និទ្ធស្នាល ផ្ដល់ស្នាមថើបជូនគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ទន្ទឹមនឹងនេះដែរ គេឃើញថា មានមហាជនជាច្រើនចូលរួមអបអរសាទរ ជាពិសេស ជូនពរដល់លោកឧកញ៉ា គ្រប់ៗគ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
ទិដ្ឋភាពពិធីខួបកំណើត ឧកញ៉ា គិត ម៉េង 
 ឧកញ៉ា គិត ម៉េង និងលោកជំទាវ
 ឧកញ៉ា គិត ម៉េង និងលោកជំទាវ
 ឧកញ៉ា គិត ម៉េង និងលោកជំទាវ
 ឧកញ៉ា គិត ម៉េង និងលោកជំទាវ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T