ឥឡូវនេះអ្នកប្រើប្រាស់ហ្វេសប៊ុកអាចកំណត់ប្រធានបទវីដេអូ ដែលខ្លួនចូលចិត្ត ដើម្បីឲ្យវាបង្ហាញកាន់តែច្រើន

//s6.kh1.co/aa/aa8e7fb4b75ca13d55c97dc04ebd4adec580c3d5.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកប្រើប្រាស់អាចជ្រើសប្រភេទប្រធានបទដែលខ្លួនចូលចិត្ត ហើយវាបានបង្ហាញកាន់តែច្បាស់ទៅកាន់ហ្វេសប៊ុក អំពីអ្វីដែលពួកគេចូលចិត្តស្វែងរក។

បរទេស៖ ទិសដៅវីដេអូរបស់ហ្វេសប៊ុក គឺមុខងារ Facebook Watch បាននាំយកមុខងារថ្មីមួយទៀតហៅថា Your Topics ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការកំណត់លើមាតិកាដែលអ្នកចង់ឃើញ ឲ្យកាន់តែច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នហ្វេសប៊ុកអាចស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដោយកំណត់លើផ្ទាំងព័ត៌មានរបស់ផ្នែក Watch នៃកម្មវិធីហ្វេសប៊ុក។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់អាចជ្រើសប្រភេទប្រធានបទដែលខ្លួនចូលចិត្ត ហើយវាបានបង្ហាញកាន់តែច្បាស់ទៅកាន់ហ្វេសប៊ុក អំពីអ្វីដែលពួកគេចូលចិត្តស្វែងរក និងការតាមដានប្រភេទមាតិកាផ្សេងៗ។

លក្ខណៈពិសេសនេះត្រូវបានដាក់បញ្ចូលទៅកាន់អ្នកប្រើប្រាស់ យ៉ាងសម្ងាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយឥឡូវនេះអ្នកប្រើប្រាស់មួយចំនួនទទួលបានមុខងារពិសេសនេះរួចហើយ នៅក្នុងកម្មវិធីហ្វេសប៊ុករបស់ពួកគេ។

ដោយសារតែផ្ទាំងព័ត៌មាននៃមុខងារ Watch បានកំណត់ប្រភេទវីដេអូរួចជាស្រេចតាមលក្ខណៈជាច្រើន ដូចនេះអ្នកប្រើប្រាស់អាចនឹងមើលឃើញប្រភេទវីដេអូដែលពួកគេមិនចូលចិត្ត ហើយសារជូនដំណឹងនឹងលោតឡើង។ យ៉ាងណាក៏ដោយ ប្រភេទវីដេអូដែលពួកគេបានកំណត់ក៏មិនអាចចេញមកបានគ្រប់ពេលនោះដែរ ហើយអ្នកប្រើប្រាស់គួរកត់ចំណាំនូវចំណុចនេះផងដែរ៕

ផ្នែកប្រធាទបទដែលត្រូវកំណត់
ផ្នែកប្រធាទបទដែលត្រូវកំណត់
ប្រភេទប្រធានបទដែលយើងអាចកំណត់ជ្រើសរើស
ប្រភេទប្រធានបទដែលយើងអាចកំណត់ជ្រើសរើស
សារជូនដំណឹងនៃការជ្រើសប្រធានបទ
សារជូនដំណឹងនៃការជ្រើសប្រធានបទ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T