រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវ កម្លាំងល្បាតប៉ូលិសប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣០ មេសា ២០១៣ នៅចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅពេលជិះម៉ូតូម៉ាកហុងដាវ៉េវ មួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក SAMSUNG ANYCALL GALAXY.S មួយគ្រឿងពីស្ត្រីខារ៉ាអូខេ ដែលកំពុងធ្វើដំណើរតាមម៉ូតូឌុបមិនបានសម្រេច ហើយនាងស្រែកឆោឡោឡើង ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះខេង មុនីកក្កដា ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៥១០ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកបើកបរម៉ូតូ និង២-ឈ្មោះ ជ ចាន់សុធា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកឆក់ ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះម៉ែល ណាវី ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេទីក្រុងកម្ពុជាមានលំនៅផ្ទះជួល ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]