ឥណ្ឌា​ប្រកាសបិទកម្មវិធីចិនជាង១​០០បន្ថែមទៀត ខណៈពេលបញ្ហាជម្លោះព្រំដែនកាន់តែ​ឡើងកម្តៅ

//s6.kh1.co/d1/d11bd0e22f3b9e468995969d5df96de68ed4691f.png
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត ​ស្របពេលបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែ​ឡើងកម្តៅ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

ញូដេលី៖ រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត ​ស្របពេលបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែ​ឡើងកម្តៅ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា​បាននិយាយកាលពីថ្ងៃពុធថា​ កម្មវិធីទូរសព្ទជាច្រើន ដែលរួមបញ្ជូលទាំងហ្គេមដ៏ពេញនិយម PUBG និងសេវាកម្មផ្សេងៗទៀត ដែលផ្តល់ដោយក្រុមហ៊ុនអ៊ីនធឺណេតយក្សចិន Tencent  បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដីប្រទេសឥណ្ឌា។ ហើយជាពិសេសវាក៏ធ្វើឱ្យប៉ះពាល់ដល់ ប្រព័ន្ធការពារ​ជាតិ​ សន្តិសុខ​និងសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសឥណ្ឌាផងដែរ។

​ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារវាងកងទ័ពឥណ្ឌានិងចិន នៅតាមតំបន់ជម្លោះព្រំដែនជួរភ្នំហិម៉ាឡៃ។ ហើយកាលពីខែមិថុនាកន្លងទៅ​ មានទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាលើបញ្ហាព្រំដែននេះ។ ចំណែកខាងភាគីចិនឯណោះវិញ ក៏​មានអ្នកស្លាប់ និងរង​របួសដូចគ្នាដែរ ប៉ុន្តែអាជ្ញាធរចិនមិន​បង្ហាញតួលេខ​។

គួររម្លឹកផងដែរថា កាលពីពេលថ្មីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសបិទកម្មវិធី TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀតជារៀងរហូតដែរ បន្ទាប់ពី​មានការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌានិងចិនកាលពីខែមិថុនា ជុំវិញបញ្ហាជម្លោះព្រំដែន​៕

រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត
រដ្ឋាភិបាលឥណ្ឌាបានសម្រេចប្រកាសបិទកម្មវិធីចិនចំនួន ១១៨បន្ថែមទៀត
PUBG ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង ប៉ុន្តែកំណែនៅលើទូរស័ព្ទចល័ត​ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent 
PUBG ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង ប៉ុន្តែកំណែនៅលើទូរស័ព្ទចល័ត​ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent 
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
បញ្ជីកម្មវិធី និងហ្គេមដែលត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T