ថ្ងៃនេះបិណ្ឌ១ ឱក សុគន្ធកញ្ញា ស្លៀកឈុតប្រពៃណី យ៉ាងសមសួនជានារីខ្មែរ

//s6.kh1.co/81/8101366a402f9eea2223459cc43b9b02686fbd2e.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ឃើញតែស្ទាយ៍ប្លែកៗក្នុងសម័យទំនើប ម្ដងនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា តែងខ្លួនក្នុងឈុតប្រពៃណីវិញ មានអីកាន់តែមានភាពស្រស់ស្អាត គួរឲ្យចង់គយគន់

ភ្នំពេញ៖ ក្រោយពេលវិលត្រឡប់ចូលសិល្បៈ បន្ទាប់ពីសម្រាលកូនរួច តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែអាចទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងថ្មីដែលអាចអង្រួនចិត្តទស្សនិកជនជាច្រើន ជាពិសេស នៅតែអាចឲ្យនាងគ្រងនូវដំណែងកំពូលតារាចម្រៀងស្រីលំដាប់ប្រទេស ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ការវិលត្រលប់មកវិញលើកនេះ មិនត្រឹមតែមានសាងស្នាដៃក្នុងបទចម្រៀងថ្មីបានយ៉ាងល្អនោះ ផ្ទុយទៅវិញ នាងក៏ជាតារាស្រីមួយរូប ដែលមានការរៀបចំខ្លួនបានយ៉ាងទាន់សម័យ ក្នុងស្ទាយ៍សម្លៀកបំពាក់ប្លែកៗជាច្រើន ផ្ដល់ជាចំណីភ្នែកដល់ហ្វេនៗ ដែលធ្វើឲ្យនាងកាន់តែទទួលបានភាពពេញចិត្ត ជាមួយនឹងភាពទាក់ទាញក្នុងស្ទាយ៍ទាំងនោះ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ នាងស្រាប់តែបានលេងខ្លួនក្នុងស្ទាយ៍ថ្មីមួយទៀត ដោយបានគ្រងឈុតបែបប្រពៃណីខ្មែរវិញម្ដង ជាមួយនឹងអាវប៉ាក់ពណ៌ស យ៉ាងស្រស់សោភា ទាំងម៉ូតសក់ និងការតុបតែងមុខមាត់ ពិតជាសាកសមឥតខ្ចោះ ដែលអាចឲ្យហ្វេនៗ ក៏ដូចជាមនុស្សជាច្រើន យកគំរូតាម ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ៕

ប្រភព៖ Nob Dane samangkar-ណុប ដាណេសម្អាងការ    Nob Dane SamAngkar     Nio Borey     Sophol Tailor Phol      Anusa Studio     Ren chetra Bora Youn

សូមទស្សនារូបភាពខាងក្រោម៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណី  
ឱក សុគន្ធកញ្ញា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T