រឿងធំហើយ! Neymar និងកីឡាករអាហ្សង់ទីន២រូបទៀតធ្វើតេស្តវិជ្ជមានជំងឺ Covid-19

//s6.kh1.co/15/15758f550fa4ce1db11707c678ae3b212e05f0a5.jpeg
កីទ្បា

 ០៣-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះក្លិប Paris Saint-Germain បានបញ្ជាក់ថាកីឡាកររបស់ពួកគេចំនួន ៣ នាក់បានធ្វើតេស្តរកឃើញវីរុស Covid-19 ដោយមិនបានបង្ហាញឈ្មោះកីឡាករទាំងនោះទេ។

ថ្មីៗនេះក្លិប Paris Saint-Germain បានបញ្ជាក់ថា កីឡាកររបស់ពួកគេចំនួន ៣ នាក់បានធ្វើតេស្តរកឃើញវីរុស Covid-19 ដោយមិនបានបង្ហាញឈ្មោះកីឡាករទាំងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណាកាសែត L'Equipe បានទទួលព័ត៌មានច្បាស់ដោយពួកគេជឿជាក់ថា Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់នោះ ដោយក្នុងនោះមានកីឡាករអាហ្សង់ទីនពីរនាក់ទៀតគឺ Leandro Paredes និង Angel di Maria ។

Leandro Paredes និង Neymar Jr
Leandro Paredes និង Neymar Jr

គួរជម្រាបផងដែរថា កីឡាករទាំងបីនាក់បានចំណាយពេលវិស្សមកាលខ្លីនៅកោះ Ibiza របស់ប្រទេសអេស្ប៉ាញ ហើយជាកន្លែងដែលពួកគេបានឆ្លងវីរុសនេះតាមប្រភពតែមួយផងដែរ។ ក្លិបបានបញ្ជាក់ថាឥឡូវនេះពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេហើយ តែ Neymar បានជួបជាមួយអតីតប្រធានក្លិប Barcelona លោក Sandro Rosell ក្នុងអំឡុងវិស្សមកាលរបស់គាត់នៅកោះ Ibiza កាលពីសប្តាហ៍មុននោះ៕

Neymar Jr
Neymar Jr

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T