កម្របានឃើញ រូបថត អម្ពរទេវី កាលមានកូនតូច ពិតជាស្រស់ស្អាតខ្លាំង

//s4.kh1.co/c7/c73dc19b20e3b7f86dec472ee4350c1ed9eb6842.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អម្ពរទេវី អាចនិយាយបានថា ជាតារាស្រីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ដោយគ្មានការកែកុននោះទេ ហើយបើទោះបីជា អ្នកស្រី មានវ័យកាន់តែទៅមុខក៏ដោយ ក៏អ្នកស្រី នៅតែស្អាតដដែល។

អាមេរិក៖  អ្នកស្រី អម្ពរទេវី ពិតជាមិនអាចធ្វើឲ្យហ្វេន ភ្លេចពីស្នាដៃដ៏ប៉ិនប្រសប់ ក្នុងការសម្តែងរបស់អ្នកស្រីបាននោះទេ បើទោះបីជាពេលនេះ ផ្អាកពីសិល្បៈមួយរយៈធំក៏ដោយ ក៏គ្រប់គ្នា នៅតែនឹករំលឹក ពីអ្នកស្រីដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើបកទៅមើលរូបសម្រស់របស់អ្នកស្រី នាពេលបច្ចុប្បន្នវិញ ក៏គ្មានអ្វីប្រែប្រួលនោះទេ បើទោះបីជា វ័យរបស់អ្នកស្រី កាន់តែទៅមុខបន្តិចម្តងក៏ដោយ គ្រាន់តែពេលនេះ អ្នកស្រី រៀងមានសាច់មានឈាមជាងមុនតែប៉ុណ្ណោះ តែបើនិយាយពីរូបសម្រស់ គឺអ្នកស្រី នៅតែអាចរក្សាបានដូចដើម។

ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួន ពិតជាមិនដែលបានឃើញនូវ រូបសម្រស់របស់អ្នកស្រី កាលពីមានកូនតូច ហើយរូបគេ ក៏ជាកូនប្រុសដំបូង ដែលពេលនោះ អ្នកស្រី ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងដៃម្ខាង អោបកូនតូច។ ចំពោះរូបថតមួយសន្លឹកនេះ ត្រូវបានអ្នកស្រី ជាអ្នកបង្ហោះដោយខ្លួនឯង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកលេងបណ្តាញសង្គម បានពោលពាក្យសរសើរថា សម្រស់របស់អ្នកស្រី ពិតជាស្រស់ស្អាត បែបធម្មជាតិ គ្មានការកែកុននោះទេ។

យ៉ាងណាមិញ នេះអាចជានិយាយបានថា ជារូបកម្រមួយ ដែលហ្វេនបានឃើញ ព្រោះអ្នកស្រី អម្ពរទេវី មិនសូវចេះបង្ហោះរូបថតច្រើននោះទេ ទាល់ថ្ងៃខ្លះ អ្នកស្រី មានអារម្មណ៍ល្អ ក៏បង្ហោះនូវរូបថត ឬសកម្មភាពមួយចំនួន នៅក្នុងជីវិតគ្រួសាររបស់អ្នកស្រី៕

អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
អម្ពរទេវី 
កាល អម្ពរទេវី  មានកូនតូច
កាល អម្ពរទេវី  មានកូនតូច
អម្ពរ ទេវី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T