បទចម្រៀងថ្មី «I’m On It » របស់ BTS ពិតជាពីរោះខ្លាំង (មានវីដេអូ)

//s4.kh1.co/6a/6a346220475ab407ad2a4f35454a32b974b6734e.jpeg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ ក្នុងនាមជាក្រុមតារាចម្រៀងដែលស្ថិតនៅ ក្នុងបេះដូងទស្សនិជនគ្រប់រូប ក្រុម BTS បានចេញចម្រៀងមួយបទថ្មីថ្មោងដែលមានចំណងជើងថា «I’m On It »

កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា ក្រុម BTS គឺជាក្រុមដែលមានភាពល្បីល្បាញខ្លាំងលោកពិភពលោក មិនត្រឹមតែប៉ុណ្ណោះទេពួកគេថែមទាំងសង្ហា និងគួឱ្យស្រឡាញ់ទៀតផង។ ទោះបីជាពួកគេមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែថែរក្សាសម្រស់បានយ៉ាងល្អ។  អ្នកគាំទ្រជាច្រើនលង់ស្រឡាញ់ភាពសង្ហា និង ស៊ិចស៊ីរបស់ក្រុម BTS ដល់ថ្នាក់មានអ្នកខ្លះស្វែងរករូបមន្តដែលក្រុម BTS  បានធ្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ ក្នុងនាមជាក្រុមតារាចម្រៀងដែលស្ថិតនៅក្នុងបេះដូងទស្សនិជនគ្រប់រូប  ក្រុម BTS បានចេញចម្រៀងមួយបទថ្មីថ្មោងដែលមានចំណងជើងថា «I’m On It »  ដែលជាបទមួយដែលនិយាយអំពីភាពជឿជាក់ និងទាន់សម័យ ថ្លៃថ្នូរ តាមរយៈការប្រើ និងការជិះនូវរថយន្តទំនើប ជាការផលិតរបស់ប្រទេសកូរ៉េផ្ទាល់ដែលយើងគ្រប់គ្នាបានស្គាល់នោះគឺ «Hyundai »។

គួរឱ្យដឹងផងដែរថា បទ «I’m On It » នេះទៀតសោតទើបតែបានចេញផ្សាយលើបណ្តោយសង្គម YouTube 9 ម៉ោង ថ្ងៃទី ៣១ ខែកញ្ញានេះ នៅលើ YouTube channel របស់ Hyundaiworldwide តែប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ក្រុម  BTS
ក្រុម  BTS
រូបភាពក្នុងបទ  «I’m On It »
រូបភាពក្នុងបទ  «I’m On It »
បទ «I’m On It »
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T