តើមូលហេតុអ្វីបានជា Donny van de Beek ស្នើសុំពាក់អាវលេខ ៣៤ នៅ Man Utd?

//s4.kh1.co/f2/f212b5f1f060f196aed2c10517ba56455da2587d.jpg
កីទ្បា

 ០២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Donny van de Beek បានស្នើសុំ Manchester United ដើម្បីបានពាក់អាវលេខ ៣៤ នៅទឹកដី Old Trafford

កីឡាករ Donny van de Beek បានស្នើសុំ Manchester United ដើម្បីបានពាក់អាវលេខ ៣៤ នៅទឹកដី Old Trafford នៅពេលដែលក្លិបនឹងប្រកាសជាផ្លូវការ ដើម្បីបង្ហាញនូវការគោរពទៅមិត្តស្និទ្ធស្នាល និងជាអតីតមិត្តរួមក្រុមរបស់ខ្លួននៅក្លិប Ajax គឺកីឡាករ Abdelhak Nouri ដែលបានដួល (ពិការខួរក្បាលអចិន្រ្តៃយ៍) ក្នុងអំឡុងពេលប្រកួតត្រៀមបើករដូវកាលជាមួយ Werder Bremen កាលពីឆ្នាំ២០១៧ ខណៈដែល van de Beek ក៏បានលេងក្នុងប្រកួតនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Abdelhak Nouri
កីឡាករ Abdelhak Nouri

ខ្សែបម្រើជម្រើសជាតិហូឡង់ វ័យ ២៣ឆ្នាំរូបនេះ ស្នើលេខ ៣៤ ដែលជាលេខអាវរបស់ Abdelhak Nouri ពេលលេងនៅ Ajax។ មិនមែនត្រឹមតែ van de Beek នោះទេ ដែលបង្ហាញនូវការគោរពបែបនេះចំពោះ Nouri ដែលជាមិត្តរួមក្រុមតាំងពីក្នុងឈុតយុវជនជាមួយគ្នា ក្នុងនោះក៏មានកីឡាករមួយចំនួន ដែលបានពាក់លេខ ៣៤ នៅក្លិបថ្មីរបស់គេ ក្នុងនោះមាន៖ កីឡាករ Amin Younes នៅក្លិប Napoli, កីឡាករ Joel Veltman នៅក្លិប Brighton ស្របពេលដែលកីឡាករ Justin Kluivert ក៏បានពាក់អាវលេខ ៣៤ នៅរដូវកាលដំបូងជាមួយក្លិប Roma ដែរ។

កីឡាករ Amin Younes , កីឡាករ Joel Veltman និងកីឡាករ Justin Kluivert
កីឡាករ Amin Younes , កីឡាករ Joel Veltman និងកីឡាករ Justin Kluivert

ទោះជាយ៉ាងណា អាវលេខ ៣៤ ក៏នៅទំនេរ បន្ទាប់ពីអ្នកចាំទី Dean Henderson ត្រូវបានបញ្ចេញឱ្យខ្ចីជើងតាំងពីរដូវកាល ២០១៦-១៧ ស្របពេលការត្រឡប់មកវិញរបស់គេ ក៏មិនទាន់ពាក់លេខប៉ុន្មាននៅឡើយទេ។

អ្នកចាំទី Dean Henderson ធ្លាប់ពាក់អាវលេខ ៣៤ នៅ Manchester United<br>
អ្នកចាំទី Dean Henderson ធ្លាប់ពាក់អាវលេខ ៣៤ នៅ Manchester United

កីឡាករ van de Beek បានពាក់អាវលេខ ៦ នៅក្លិប Ajax ប៉ុន្តែលេខនេះ ត្រូវបានពាក់ដោយ កីឡាករ Paul Pogba ស្របពេលដែលលេខ ៧ ត្រូវបានក្លិបទុកបម្រុងសម្រាប់ Jadon Sancho ខណៈដែលលេខ ១១ អាចនឹងត្រូវពាក់ដោយកីឡាករវ័យក្មេង Mason Greenwood។

អាវលេខ ៦ ដែលពាក់ដោយ កីឡាករ Paul Pogba
អាវលេខ ៦ ដែលពាក់ដោយ កីឡាករ Paul Pogba

គួរឱ្យដឹងផងដែរថា ក្រៅពីអាវលេខ ៦ ដែលពាក់នៅក្លិប Ajax ខ្សែបម្រើឆ្នើម van de Beek ក៏ធ្លាប់ពាក់អាវលេខផ្សេងទៀតនៅក្រុមជម្រើសជាតិហូឡង់ ក្នុងនោះមានអាវលេខ ៦, ៧, ១៦, ១៧, ១៨ និងលេខ២០ ជាដើម៕

van de Beek ពាវអាវលេខ ២០ នៅក្រុមជម្រើសជាតិហូឡង់ នាពេលប្រកួតកន្លងមក<br>
van de Beek ពាវអាវលេខ ២០ នៅក្រុមជម្រើសជាតិហូឡង់ នាពេលប្រកួតកន្លងមក

ប្រភព90min

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T