Kanye West ទម្លាយរឿងពិត ក្រោយបានដៀល Taylor Swift ចំៗ កាលពីឆ្នាំ២០០៩

//s4.kh1.co/66/661971218315250dc2a44e8bf3de319f44df1b45.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Kanye West បានទម្លាយការពិតដែល លោកបាននិយាយពាក្យធ្ងន់ៗនៅលើឆាក ទៅកាន់តារាចម្រៀង Taylor Swift កាលពីក្នុងឆ្នាំ២០០៩ នៅក្នុងកម្មវិធី MTV Video Music Awards។

បរទេស៖ ថ្មីៗនេះ តារាចម្រៀងរ៉េបស្បែកខ្មៅ Kanye West បានទម្លាយការពិតដែល លោកបាននិយាយពាក្យធ្ងន់ៗនៅលើឆាក ទៅកាន់តារាចម្រៀង Taylor Swift កាលពីក្នុងឆ្នាំ២០០៩ នៅក្នុងកម្មវិធី MTV Video Music Awards

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីក្នុងឆ្នាំ២០០៩ នៅក្នុងកម្មវិធី MTV Video Music Awards ខណៈពេល Taylor Swift​ កំពុងតែទទួលពានលើឆាកក្នុងកម្មវិធីនេះ តាមរយៈបទចម្រៀង «You Belong With Me» ខណៈពេលភ្លាមៗ តារាប្រុសរូបនេះ បានឡើងទៅលើឆាករុយ ហើយកាន់ក្បាលមេក្រូរួចនិយាយថា៖ 

Taylor! ខ្ញុំពិតជាមានការសប្បាយចិត្តចីពោះអ្នកខ្លាំងណាស់ ចំពោះអ្វីដែលអ្នកបានធ្វើ ប៉ុន្តែ Beyonce គឺជាមនុស្សម្នាក់ដែលមានវីដេអូបទចម្រៀងល្អជាងគេ បង្អស់គ្រប់ពេលវេលា ម្នាក់ដែលមានវីដេអូបទចម្រៀងល្អបំផុតគ្រប់ពេលវេលា

Kanye West 

ខណៈពេលភ្លាមនោះ Beyonce ដែលអង្គុយនៅខាងក្រោម ក៏សម្តែងសេចក្តីភ្ញាក់ផ្អើលខ្លាំងជាមួយ អ្វីដែលតារារ៉េបនេះនិយាយផងដែរ ចំណែកឯ Taylor Swift ដែលកំពុងតែកាន់ពានរង្វាន់នោះ ក៏សម្តែងក្តីងឿងឆ្ងល់ដោយ​ លេងទឹកស្មើនឹង មិនយល់ថា តើតារាប្រុសនេះនិយាយបែបនេះ ក្នុងន័យអ្វីនោះឡើយ។

ប៉ុន្តែចុងក្រោយ Kanye West បានសារភាពថា គឺមកពីព្រះដែលជាអ្នកជម្រុញឲ្យលោក ឡើងទៅលើឆាកហើយ និយាយពាក្យបែបនេះទៅកាន់ Taylor Swift ដោយសារលោកមិនដែលលឺឈ្មោះតារាស្រី ពីមុនមកសោះ ចំណែកឯ Beyoce សាកសមជាអ្នកទទួលពានវិញទើបត្រូវ។

ទោះបីយ៉ាងណាក៏ដោយក្នុងឆ្នាំ២០១៦ Kanye West បានលុបចោលការប្រគុំតន្រ្តីភ្លាមៗ ដែលរៀបចំនឹងចាប់ផ្តើមទៅហើយ​ ជំនួសដោយការបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាលជំងឺផ្លូវចិត្ត ដោយសារតែពេលនោះ លោកមានអាការៈ ហត់និង អស់កម្លាំងខ្លាំងផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Kanye West
Kanye West
Kanye West
Kanye West
Kanye West
Kanye West
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
សកម្មភាព Kanye West និយាយពាក្យសម្តីខ្លាំងទៅកាន់ Taylor Swift 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T