យល់​ដឹង៖ ជាការពិត ​ជីវិត​មនុស្សម្នាក់ៗ គ្មានអ្នកណាដែល កើតមកសប្បាយ​ គ្រប់​តែ​ពេល​​នោះទេ តែ​ស្របពេល ​ជាមួយ​គ្នា​នោះ ​យើង​ក៏មិនអាចចេះ​តែ ​​ដាក់​សម្ពាធ​ខ្លាំង​ឲ្យ​ខ្លួន​ឯង ​រហូត​ដល់​បាត់​បង់ ​ភាព​ជា​ខ្លួន​ឯងនោះទេ​។

ត្រូវចេះ​រៀន ​រីករាយ​នឹង​ជីវិត ​ដែល​ខ្លួន​កំពុង​តែ​មាន​ ក្នុង​ពេល​បច្ចុប្បន្ន ពេញចិត្ត​នឹង​សមទ្ធិផល ដែល​ខ្លួន​បាន​សាងឡើង កុំ​ព្យាយាម​ប្រៀប​ធៀប ​ជីវិត​ខ្លួន​ជាមួយ​អ្នក​ដទៃ ប្រៀប​ធៀប​ភាព​ជោគជ័យ ​ជាមួយ​អ្នក​អស្ចារ្យ ហើយ​ចង់​ជោគជ័យ​ភ្លាមៗ ដូចគេ​នោះ ព្រោះ​អ្នកក៏មិនដឹង​ថា ​មុន​ពេល​ដែល​គេ ​អាច​ទទួល​បាន​ជោគជ័យ ​ដូចថ្ងៃ​នេះ​គេក៏ជួបនៅ ​បញ្ហា​ច្រើន​ប៉ុណ្ណានោះដែរ​។

ដូច្នេះ​ហើយ ​ត្រូវ​រៀន​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ ​ការ​ដែល​ស្មុគស្មាញ និង​ការ​ដាក់​សម្ពាធ ​ឲ្យ​ខ្លួន​ឯងខ្លាំង​ហួស​​ពេក ​ក៏មិនមែន​ជា​ ដំណោះស្រាយ​ឲ្យអ្វី​ៗ ល្អ​ប្រសើរ​ឡើង​វិញ​ដែរ​។ រីករាយ​នឹង​អ្វី ​គ្រប់​យ៉ាងពេល​នេះ​របស់​អ្នក ហើយ​មក​ស្វែងយល់ ​ពី​គន្លឹះខ្លះ​ដែល​អាច​​ ​ជួយ​ឲ្យ ​អ្នក​រីករាយ​និង ​មាន​អារម្មណ៍បាន​ធូរស្រាល ពីទុក្ខកង្វល់ទាំង​ឡាយ​បាន​ខ្លះ​​ ​ផងដែរ​៕

សូមទៅយល់ដឹង​ទាំងអស់គ្នា​៖

១. ទទួល​យក​អ្វីដែល​អ្នកមាន​

យោងតាម ​ការសិក្សា​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​មាន ភាព​រីករាយ​មាន​កម្រិត ​នៃ​ការ​រំពឹងទុកនិងក្តី​ប្រាថ្នា ទៅតាម​អ្វី​ដែល​ពួកគេ​ អាច​ធ្វើ​វា​បាន ស្របពេល​ដែល​អ្នកដែល​គ្មាន​ ភាព​រីករាយ​មួយ​ចំនួន ​មិនដែល​​មើល​ឃើញ​ នៅ​អ្វីដែល​ពួកគេ​ទទួល​បាន​។ មាន​មនុស្ស​ជា​ច្រើន ​បាន​ចំណាយ​ពេល​ជា​ច្រើន ​របស់​ពួកគេ​ទៅលើ ​ការ​ត្អូញ​ត្អែរ ​អំពី​រឿង​ដែលបាន​កើត​ឡើង ​ទៅ​លើ​ពួកគេ​ ប៉ុន្តែ​នេះ​ជា ការ​ចំណាយ​ពេល និង​ការ​ព្យាយាម ​ឥត​ប្រយោជន៍​ទៅវិញ​។ ដើម្បី​អាច​រីករាយ​ ពួកយើងគឺត្រូវតែ​ពេញ​ចិត្ត នៅ​អ្វី​ដែល​យើង​មាន​។

២. រីករាយ​នឹង​អ្វី​ដែល​អ្នក​ធ្វើ​

មនុស្ស​រីករាយ​ ធ្វើ​នៅអ្វី​ដែល​ពួកគេ​ពេញ​ចិត្ត​ ហើយ​ពួកគេ​ពេញ​ចិត្ត​និង​ធ្វើ​វា... ហើយ​កុំ​ធ្វើ​វា​ព្រោះ​តែ​លុយ និង​ភាព​រុងរឿង។ មាន​មនុស្ស​ជា​ច្រើន ខំប្រឹង​ប្រែង​ធ្វើ​ការ ​​រក​លុយ​ ដើម្បី​បំពេញ​ សេចក្តី​ពេញ​ចិត្តក្នុង​ ក្រុម​គ្រួសារនិង តម្រូ​វ​ការ​របស់​សុខភាព តែ​ការពិត​នោះគឺពួកគេ​ ​​ពួកគេ​បាត់​បង់​សុខភាព និង​គ្រួសារបាត់​ទៅ​ហើយ ​ពេល​ដែលពួកគេ​ខ្វល់​តែ​ពី ការ​រក​លុយ​តែមួយ​មុខនោះ។

៣. រស់​នៅ​សម្រាប់​ថ្ងៃនេះ​

កុំ​ជាប់​ផុង​ នៅ​ក្នុងអតី​តកាល ជាមួយ​នឹង​រឿង ​ដែល​បាន​ធ្វើ​ខុស​ ឬកំហុស​ដែល​បាន ​ធ្វើ​ឲ្យកើត​មាន ​ឡើង​ពីមុន។ ស្រដៀង​គ្នា​ដែរ កុំ​ព្យាយាម​ស្រម៉ៃ អំពី​អ្វី​ដែលនឹង ​កើត​ឡើង​ក្នុ​ងអនាគត ដែល​មិនមាន ឬក៏​បារម្ភអំពីអ្វី ​ដែល​មិន​ទាន់​កើត​ឡើង​។ រីករាយ​នឹង ​ជីវិត​រស់​នៅ​បច្ចុប្បន្ន ប្រសិនបើ​អ្នក មិនអាច​រីករាយ​ នៅ​ថ្ងៃនេះទេ តើ​អ្នកធ្វើ​ដូច​ម្តេច ​នឹង​អាច​ធ្វើ​ឲ្យ ​ថ្ងៃស្អែក​ល្អប្រសើរ​ជាង​នេះ?

៤. ជ្រើសរើស​សុភមង្គល

កុំ​ភ័យខ្លាច​ នឹងថយ​ក្រោយ ឬ​​ត្រឡប់​ទៅកែប្រែ គោល​ដៅរបស់​អ្នកវិញ​។ ស្រម៉ៃ​ថា​ជីវិតប្រៀបដូចជា រឿង​មួយ​ដែល ​អ្នក​អាច​វិល​ត្រឡប់ ​ទៅ​កែ​ប្រែ និង​ជួសជុល ជាមួយ​នឹង​ដំណើរ ខាងមុខ​របស់​អ្នក​បាន​​។ នេះ​គឺ​ជា ប្រភេទ​នៃ​ភាព​ឆ្លាត​វៃ​ របស់​យើង​ក្នុង​ការ​គិត​វិជ្ជមាន និង​បើ​ចិត្តឲ្យទូលាយ អ្នកត្រូវធ្វើ​សកម្មភាព​ ក្នុង​កា​រជ្រើស​រើសភាព​រីករាយ។

៥. ទំនាក់​ទំនង​   

ពួកយើង​ទទួល​បាន​ សុភមង្គល​ពី​អ្នកដទៃ រួមទាំង​ការ​គាំទ្រ ​ពី​មនុស្សដែល​ នៅ​ជុំវិញ​ខ្លួនយើង​។ ចាំថានោះគឺ គ្រាន់​តែ​ជា​អ្នកដទៃ តែ​អាច​ធ្វើ​ឲ្យ​យើង​រីករាយ ពួកយើង​គឺ​សុទ្ធ​តែ​ជា ​អ្នក​ដទៃ​នឹងគ្នា។ តាម​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ​អ្នកដែលរៀបការ​ហើយ ​គឺ​មាន​ភាព​រីករាយ​ ជា​ងអ្នកនៅ​ខ្លួនមួយ​។

៦. ធ្វើ​ខ្លួន​ឲ្យ​រវល់​

ប្រសិនបើ ​អ្នក​ចង់​រីករាយ ចេញទៅខាងក្រៅ ​ឲ្យ​បាន​ច្រើន ផ្សាភ្ជាប់​ខ្លួន​ឯង ជាមួយ​នឹង​សង្គម ទទួល​យក​ការអញ្ជើញ ​ឲ្យ​ទៅ​​ញុំាអ្វី​នៅខាងក្រៅ ចូលរួម​សកម្មភាព ​សប្បាយ​ៗ​ ជាមួយ​មិត្ត​ភក្តិ ទៅ​កន្លែង​រាំកម្សាន្ត​ជាដើម។ ភាពសកម្ម, រវល់ ​មនុស្ស​ច្បាស់ជា ​មាន​សុខភាពល្អ និង​រីករាយ នៅក្នុង​សង្គម​។

៧. កុំ​ប្រៀប​ធៀប​

ការ​ប្រៀប​ធៀប ​ជាមួ​យ​អ្នកដទៃ ​នឹង​បំផ្លាញ​តម្លៃ ​នៃ​មហិច្ឆតា​របស់អ្នក តែ​វា​អាច​នឹង​មួយប្រយោជន៍ ​ប្រសិនបើ​អ្នកសិក្សា ​ពី​ពួកគេ​ទាំងនោះ​។ ផ្តោត​លើគោលដៅ ​របស់​អ្នក ហើយ​ស្រម៉ៃ ដូច្នេះ​អ្នក​អាច​ពេញចិត្ត ​ជាមួយ​​មហិច្ឆតា​របស់​អ្នកហើយ​សម្រេច​វា។

៨. ធ្វើ​ជាខ្លួន​ឯង

រូបតំណាង

ដូចអ្វីដែល ​អ្នក​មិនគួរ ប្រៀបធៀប​ខ្លួន​ឯង ជាមួយ​អ្នក​ដទៃដែរ វា​ពិតជា​សំខាន់ ​ក្នុង​ការដែលមិនចាំបាច់ ​ខ្វល់​អំពីអ្វី​ដែល ​អ្នកដទៃ​គិតមកលើ ​អ្នកនោះទេ គ្រាន់តែ​ស្មោះ​ត្រង់ ​នឹង​ខ្លួន​ឯង ធ្វើ​ជា​ខ្លួន​ឯង គឺ​គ្រប់​គ្រាន់​ហើយ​។ មនុស្ស​ដែល​រីករាយ ​ពួកគេ​គឺតែងតែ ​បង្ហាញនៅ ​ចរិតធម្មជាតិ ពិត ។ ពួកគេ​នឹង​និយាយ​អ្វី​ ដែល​ពូកគេ​គិត ​និង​យល់​ឃើញ ដោយមិន​ខ្វល់​ពីការគិត ​របស់អ្នកដទៃ ​មក​លើពួក​គេ​នោះទេ។

៩. ឈប់​បារម្ភ

កុំធ្វើ​ឲ្យ​ខ្លួន​ឯង ​តឹង​តែងពេក​។ មនុស្ស​ដែល​រីករាយ​ គេ​មិន​ខ្វល់ច្រើន​ ព្រោះ​​ពួកគេ​យល់​ឃើញ​ថា​៩០ភាគរយ ​នៃ​ការ​បារម្ភទាំង​នោះ នឹង​មិន​អាច​ក្លាយ​ជា ​ការពិត​នោះទេ​។

១០. គិត​វិជ្ជមាន

មនុស្ស​ដែលរីករាយ ​ពួកគេ​មិនដែល គិតខ្វាយ​ខ្វល់ច្រើននោះទេ​ បាវចនា​របស់ ពួកគេ​គឺ លុប​ចោល​នៅបញ្ហា និង​អារម្មណ៍​មិនល្អ ទាំងអស់​នោះ។ រៀន​គិត​បែប​សុទិដ្ឋនិយម មនុស្ស​រីករាយ តែងតែ​សម្លឹងមើល ​ទៅ​ផ្នែក​ដែល​មានពន្លឺ​។ បន្ថែម​ពីនេះ ការគិត​បែបវិជ្ជាមាន ក៏​អាច​ជួយ​ឲ្យ​យើង​ម្នាក់​ៗ ​ជៀស​វាងពីការ​ធ្លាក់​ចូលទៅក្នុង ​ជំងឺផ្លូវចិត្ត​ផងដែរ។

ប្រភព៖ dailymail , Dr. Happy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ