ការប្រកួតបាល់ទាត់ V.League របស់វៀតណាមនឹងចាប់ផ្ដើមវិញនៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ

//s6.kh1.co/76/7673eb174dd8adb8ae94b2bb0a6539d52ee3f704.jpg
កីទ្បា

 ០២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនភាគហ៊ុនរួមអាជីពបាល់ទាត់របស់វៀតណាមណាម (VPF) បានប្រកាសកាលពីចុងសប្តាហ៍មុនថាការប្រគួតបាល់ទាត់ V.League នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ២៦ ខែកញ្ញានេះ

ហាណូយ៖ ក្រុមហ៊ុនភាគហ៊ុនរួមអាជីពបាល់ទាត់របស់វៀតណាមណាម (VPF) បានប្រកាសកាលពីចុងសប្តាហ៍មុនថា ការប្រកួតបាល់ទាត់ V.League នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ២៦ ខែកញ្ញានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាលវិភាគ ក្លិបដែលត្រូវចូលរួមប្រកួតដើម្បីជម្រុះចោលនឹងបញ្ចប់ការប្រកួតរបស់ពួកគេនៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈការប្រកួតជ្រើសរើសជើងឯកនឹងបញ្ចប់នៅ ៧ ថ្ងៃបន្ទាប់។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាតិនឹងវិលត្រឡប់មកមុនវិញ ខណៈវគ្គ ៨ ក្រុមចុងក្រោយត្រូវបានរៀបចំឡើងនៅថ្ងៃទី ១១ និង ១២ ខែកញ្ញា ចំណែកឯការប្រកួតក្នុង V.League ២ គ្រោងនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ២៥ ខែកញ្ញាផងដែរ។

រូបតំណាង
រូបតំណាង

ដើម្បីធានាសុវត្ថិភាព VPF បានតម្រូវឲ្យកីឡាករគ្រប់រូបត្រូវធ្វើតេស្តរកជំងឺ COVID-១៩។ លទ្ធផល តេស្តត្រូវតែផ្ញើទៅអ្នករៀបចំព្រឹត្តិការណ៍ ៣ ថ្ងៃមុនការប្រកួត។

ស្ថាប័ន VPF ក៏បានប្រាប់ក្លិបនានាថា ពួកគេត្រូវតែស្វែងរកការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំការប្រកួត ហើយពួកគេត្រូវផ្ញើរបាយការណ៍អំពីវឌ្ឍនភាពនេះឲ្យបានមុនថ្ងៃទី ១៥ ខែកញ្ញា។ Quảng Nam និង Đà Nẵng គឺជាក្លិបដែលស្ថិតនៅក្នុងកន្លែងដែលមានការឆ្លងជំងឺ COVID-១៩ ហើយក៏ត្រូវបានអនុញ្ញាតឱ្យមានការពន្យារពេលដាក់របាយការណ៍រហូតដល់ថ្ងៃទី ២១ ខែកញ្ញា។

រូបតំណាង
រូបតំណាង

អាជ្ញាធរមូលដ្ឋាននឹងសម្រេចថា តើអ្នកទស្សនាអាចចូលរួមការប្រកួតនៅក្នុងតំបន់របស់ពួកគេដែរឬទេ។

ដំណាក់កាលទី ១ នៃរដូវកាល V.League ឆ្នាំ ២០២០ នឹងបញ្ចប់បន្ទាប់ពីក្រុមនីមួយៗបញ្ចប់ការប្រកួត ២ ប្រកួតទៀត។ កាលពីមុនការប្រកួតត្រូវបានពន្យារពេលចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដោយសារ តែជំងឺរាតត្បាត COVID-១៩ ។ ហើយក្នុងដំណាក់កាលទី ២ ក្រុមខ្លាំងទាំង ៨ នឹងប្រជែងគ្នាដណ្តើមជើងឯកចំណែកក្រុមទាំង ៦ នៅបាតតារាងនឹងប្រជែងគ្នាដើម្បីជម្រុះចោល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្លិប Sai Gon FC កំពុងឈរនៅលើកំពូលតារាងដោយមាន ២៣ ពិន្ទុស្របពេលដែលក្លិប Quang Nam ស្ថិតនៅបាតតារាងដោយមាន ៨ ពិន្ទុ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T