ប្រទេសជប៉ុន កំពុងពិចារណាផ្ដល់ជូនវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់របស់ខ្លួន

//s4.kh1.co/31/31346e5393ac7a8b16bf5302c855cd14d76c6b01.jpg
សង្គម

 ០២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលនៃប្រទេសជប៉ុន កំពុងពិចារណាផ្ដល់ជូនវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ចំនួនអ្នកស្លាប់ និងកំណើនអ្នកឆ្លងនៅក្នុងប្រទេស...

ជប៉ុន៖ យោងតាមសារព័ត៌មានក្នុងស្រុកជប៉ុន Kyodo News នៅថ្ងៃពុធនេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុន កំពុងពិចារណាផ្ដល់ជូនវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ចំនួនអ្នកស្លាប់ និងកំណើនអ្នកឆ្លងនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពស្និទ្ធនឹងបញ្ហានេះ បាននិយាយថា រដ្ឋាភិបាលមានបំណងផ្ដល់ជូនវ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាក់ស្ដែង កាលពីសប្ដាហ៍មុននេះ នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងអស់នៅពាក់កណ្ដាលឆ្នាំដំបូង នៃឆ្នាំ២០២១ ដែលជាផ្នែកមួយនៃវិធានការប្រឆាំងនឹងជំងឺកំពុងរាតត្បាតថ្មី។

នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ 
នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ 

ផែនការដែលកំពុងស្ថិតក្រោមការពិភាក្សារ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាផ្ដល់អាទិភាពដល់បុគ្គលិកពេទ្យ មនុស្សចាស់ និងអ្នកកំពុងផ្ទុកជំងឺមុនគេ ហើយសាលាក្រុងនឹងទទួលបន្ទុកក្នុងការផ្ដល់ជូនវ៉ាក់សាំង។

គួរឲ្យដឹងដែរថា ប្រទេសជប៉ុនបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបប្រមាណ ៦៨,០០០នាក់ ដោយក្នុងនោះស្លាប់ជាង ១,២០០នាក់ និងជាសះស្បើយជិត ៥៨,០០០នាក់ផងដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T