ក្រុមអ្នកវិទ្យាសាស្ត្រកំពុងដាក់ការសង្ស័យថា ព្រះអាទិត្យរបស់យើងមានបងប្អូនភ្លោះ

//s4.kh1.co/95/95d064828701e0b5fbda71fb55cb9b483659ff28.jpg
បច្ចេកវិទ្យា

 ០២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងពីអាថ៌កំបាំងនេះថា ព្រះអាទិត្យរបស់យើងមានបងប្អូនភ្លោះ ដែលបានបាត់បង់ជាយូរមកហើយ។

បរទេស៖ តំបន់នៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមិនសូវមានពន្លឺនិងមានដុំទឹកកកនៅហួសភពណិបទូន គឺជាកន្លែងដែលមានអង្គជាច្រើននៅកកកុញ។ អង្គទាំងនោះនៅឆ្ងាយតំបន់ឧស្ម័ននិងធូលីដែលអាចបង្កើតជាភព ហើយវាមិនស៊ីគ្នាជាមួយគំរូនៃវិទ្យាសាស្ត្រដែលប្រព័ន្ធព្រះអាទិត្យបានកកើត។ ហើយឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងពីអាថ៌កំបាំងនេះថា ព្រះអាទិត្យរបស់យើងមានបងប្អូនភ្លោះ ដែលបានបាត់បង់ជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយទាំងពីរដួងនេះបានចំណាយពេលនៅវ័យដំបូងរបស់ពួកវា ដើម្បីប្រមូលកំទេចកំទីដែលឆ្លងកាត់ពីលំហអន្តរតារា ដោយមានភាពកកកុញនៅប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្រៅ។ ពួកយើងមិនអាចឃើញផ្កាយភ្លោះទាំងពីរនោះទេ ហើយប្រសិនបើរឿងនេះកើតឡើងពិតមែន ពួកវាបានបែកចេញពីគន្លងរបស់ព្រះអាទិត្យយើងអស់កាលជាយូរមកហើយ។

តំបន់ពពក Oort នៅខាងចុងប្រព័ន្ធព្រះអាទិត្យ
តំបន់ពពក Oort នៅខាងចុងប្រព័ន្ធព្រះអាទិត្យ

ផ្កាយទាំងពីរនេះបានវិលព័ទ្ធជុំវិញកាឡាក់ស៊ីមីលគីវ៉េជាច្រើនលើក ហើយបន្ទាប់ពីនោះមក ពួកវាទាំងពីរចេញទៅរកតំបន់ពីរផ្សេងគ្នាក្នុងលំហ។ ប៉ុន្តែកំណត់ត្រានៃឥទ្ធិពលរបស់ផ្កាយភ្លោះនេះគឺនៅមានដាន នៅក្នុងតំបន់ពពក Oort នៃប្រព័ន្ធព្រះអាទិត្យ ដែលជាកន្លែងដ៏អាថ៌កំបាងនៃផ្កាយដុះកន្ទុយ ថ្មអវកាស នៅព្រំដែនខាងក្រៅព្រះអាទិត្យរបស់យើង។

តំបន់ពពក Oort គឺជាកន្លែងដ៏ចម្លែកមួយក្នុងលំហ។ មិនដូចជាភពនិងអាចម៍ផ្កាយនៃប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង ផ្នែកខាងក្រៅបានបង្កើតជាវង់ស្វ៊ែរដែលពេញដោយកំទេចកំទីគ្រប់ទិស។ ដោយប្រៀបធៀបជាមួយភពផ្នែកខាងក្នុង អង្គនៅផ្នែកខាងចុងទាំងនោះទទួលបានទំនាញតិចពីព្រះអាទិត្យ ហើយពួកវាងាយនឹងខ្ទាតចេញពីគន្លងចូលទៅកាន់លំហអន្តរតារា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T