ក្រឡេកមើលទិដ្ឋភាពខាងក្នុង វីឡាប្រណីតតម្លៃរាប់លានដុល្លារបស់ កុំកុំ

//s4.kh1.co/39/3926c20764e4747a501264d66503657553729762.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជា កំពូលតារាសម្ដែងក្បាច់គុនហុងកុងនោះទេ តែ លោក Donnie Yen ថែមទាំងជាម្ចាស់អចលនទ្រព្យជាច្រើន ខណៈដែលបានបង្ហាញឲ្យឃើញពីផ្ទះវីឡាដ៏ប្រណីត មានតម្លៃជាង ១៧ លានដុល្លា

ហុងកុង៖ មកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងប្រុស លោក Donnie Yen ហៅ កុំកុំ នៅតែទទួលបានប្រជាប្រិយភាព ចំពោះទេពកោសល្យដ៏អស្ចារ្យរបស់លោក ពីទស្សនិកជនជាច្រើន ដែលតែងតែនិយមទស្សនាខ្សែភាពយន្តប្រភេទវាយគ្នា បង្ហាញពីក្បាច់គុនយ៉ាងស្ទាត់ជំនាញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើមកមើលពីជីវិតផ្ទាល់ខ្លួនរបស់ កំពូលតារាសម្ដែងប្រុសរូបនេះវិញ ពិតជាមានជីវិតរស់នៅយ៉ាងស្រស់បំព្រង បន្ទាប់ពីមិត្តជិតស្និទ្ធរបស់លោកម្នាក់ បានបង្ហោះវីដេអូ បង្ហាញឲ្យឃើញផ្ទះវីឡាយ៉ាងប្រណីតរបស់ Donnie Yen ផងដែរ។  

យោងតាមសារព័ត៌មាន Sina បានឲ្យដឹងថា ផ្ទះវីឡារបស់តារាក្បាច់គុននេះ មានផ្ទៃដីធំទូលាយ មានបរិស្ថានបែបធម្មជាតិ ដែលនៅជុំវិញមានដើមឈើ និងបឹងតូចមួយ ជួយឲ្យបរិយាកាសកាន់តែមានភាពស្រស់ស្រាយ។ ចំណែកផ្នែកខាងក្នុងផ្ទះវិញ ក៏មានភាពស្រស់ស្អាតមិនចាញ់ខាងក្រៅ ដែលមានការរៀបចំនិងតុបតែង បានយ៉ាងប្រណីតជាមួយនឹងរបស់របរប្រើប្រាស់ទំនើបៗ ជាពិសេស ថែមទាំងមាន បន្ទប់មើលកុន និងកន្លែងហាត់ប្រាណ ដែលបានរៀបចំដើម្បីបំពេញបំណង របស់សមាជិកម្នាក់ៗ ថែមទៀតផង។  

ម៉្យាងវិញទៀត ផ្ទះដ៏ស្កឹមស្កៃមួយនេះ ត្រូវបានគេដឹងថា លោក Donnie Yen បានទិញឱ្យភរិយាលោក នាង Cissy Wang កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃជាង ១៧ លានដុល្លារ ដែលក្នុងនោះ ភរិយារបស់តារាសម្តែងប្រុសរូបនេះ បានកាន់កាប់ទ្រព្យសម្បត្តិ ៨០%  ដែលសម្រាប់លោក Donnie Yen គឺមានតែ ២០% តែប៉ុណ្ណោះ​។

យ៉ាងណាមិញ ក្រៅពីផ្ទះមួយនេះហើយ លោក Donnie Yen បានកាន់កាប់អចលនទ្រព្យចំនួន ៥ ផ្សេងទៀត ដែលមានតម្លៃសរុបរហូតដល់រាប់សិបលានដុល្លារ ដែលអាចនិយាយបានថា ប្ដីប្រពន្ធរបស់លោក គឺជាអ្នកមានទ្រព្យស្តុកស្តម្ភ ក្នុងចំណោមតារាផ្សេងទៀត នៅក្នុងពិភពកម្សាន្តហុងកុង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen 
Donnie Yen 
Donnie Yen 
Donnie Yen 
Donnie Yen និង ភរិយា  
Donnie Yen និង ភរិយា  
Donnie Yen និង ភរិយា  
Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
ផ្ទះវីឡា របស់ Donnie Yen និង ភរិយា  
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T