ភ្នំពេញ ៖ ជនបង្កបាញ់បោះសេរី ជិត ១០គ្រាប់ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅមុខបន្ទប់ ជួល លេខ ២២៥០ ភូមិស្ពាន ខ្ពស់ សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រហូតមក ដល់ពេលនេះត្រូវបានគេស្គាល់អត្ដសញ្ញាណ ហើយ នោះជាមន្ដ្រីនគរបាលពាក់ស័ក្ដិ ៥ នៅ សាលានគរបាលមួយ ក្នុងខេត្ដកំពង់ស្ពឺ ប៉ុន្ដែ បើទោះបីបានស្គាល់អត្ដសញ្ញាណជន បង្កការបាញ់បោះ ទាំងកណ្ដាលយប់ធ្វើឱ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាននោះ យ៉ាងណាក៏ដោយមិនទាន់ មានការចាប់ខ្លួននោះទេ ។

យោងតាមប្រភពព័ត៌មានមួយបានលួច បង្ហើបឱ្យដឹងថា ជនបង្កការបាញ់បោះដោយ សេរីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ផន សុវណ្ណចាន់ស៊ីម៉ា អាយុ ៣១ឆ្នាំ ជាមន្ដ្រី នគរបាលពាក់ស័ក្ដិ ៥ និងជាថ្នាក់ដឹកនាំមួយ នៅសាលានគរបាល ក្នុងខេត្ដកំពង់ស្ពឺ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ២០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៣ មន្ដ្រីនគរបាលរូបនេះបានបាញ់ ប្រហារចំនួន ៨គ្រាប់ ក្នុងនោះផ្ទុះ ៥គ្រាប់ ស្ថិតនៅចំណុចកើតហេតុខាងលើ ដែល ករណីបាញ់ប្រហារទាំងយប់នេះ បានកើត ឡើង ដោយសារតែជនបង្កខឹងម៉ូតូប្អូនប្រុស របស់ខ្លួន ត្រូវចោរលួច ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា ខណៈដែលបុរសចំនួន ២ នាក់ មិនស្គាល់អត្ដសញ្ញាណស្ថិតនៅក្នុង បន្ទប់ជួលខាងលើ លុះ ដល់វេលាម៉ោងកើត ហេតុ ស្រាប់តែលេចមុខមន្ដ្រីនគរបាលរូប នេះ មកស្រែកឡូឡាថា អាណាលួចម៉ូតូប្អូន អញ រួចហើយដោយសារតែ កំហឹងក៏បាន ដកកាំភ្លើងខ្លី កា ៥៤ បាញ់ចំនួន ៨គ្រាប់ ប៉ុន្ដែ ផ្ទុះចំនួន ៥គ្រាប់ ។ ក្រោយពីបង្កការ បាញ់បោះ បែបអនាធិបតេយ្យទាំងយប់នេះ ជនបង្កខាងលើ បាន រត់គេចខ្លួនបាត់ ដោយ ឡែក បុរស ២នាក់ ដែលស្ថិតនៅក្នុងបន្ទប់ ជួល ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរ នាំបន្ដ ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]