ក្រោយត្រូវបានសង្ស័យថាមានផ្ទៃពោះ Fan Bingbing លេចមុខសាជាថ្មី ទាក់ទាញណាស់

//s4.kh1.co/64/6414f24113e5f6f323a86aeba8446d425f118e03.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីត្រូវគេសង្ស័យថាមានផ្ទៃពោះ ថ្មីៗនេះ តារាសម្ដែងស្រី Fan Bingbing បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ក្នុងឈុតបែបរ៉ូបវែងដែលមានភាពសាមញ្ញ តែក៏មានភាពទាន់សម័យជាទីបំផុត

ចិន៖ បន្ទាប់ពីតារាសម្ដែងស្រី Fan Bingbing បានវិលត្រលប់ចូលមកក្នុងវិស័យសិល្បៈវិញ ក្រោយពេលបានបាត់មុខអស់មួយរយៈ ស្រាប់តែផ្ទុះពាក្យចចាមអារ៉ាមថ្មីមួយទៀត ដែលមានការសង្ស័យថា នាងកំពុងមានផ្ទៃពោះ ខណៈពេលដែលបានបង្ហាញខ្លួនក្នុងឈុតជាលក្ខណៈរ៉ូប ធ្វើឲ្យមើលឃើញក្បាលពោះរាងធំជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ នេះគ្រាន់តែជាការសង្ស័យមួយប៉ុណ្ណោះ រហូតមកទល់នឹងពេលថ្មីៗនេះ នាងស្រាប់តែបង្ហាញខ្លួនសាជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីមួយ ជាមួយនឹងការបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងមានមន្តស្នេហ៍ខ្លាំង បើទោះបីជា នាងបានមកជាមួយនឹងការតុបតែងខ្លួនក្នុងឈុតសាមញ្ញក៏ដោយ តែទន្ទឹមនឹងនេះ ក៏មានភាពទាន់សម័យជាទីបំផុត ដែលសាកសមជាមួយនឹង កំពូលតារាស្រីក្នុងលំដាប់ជួរមុខផងដែរ។  

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់នាងលើកនេះ ដែលមានភាពទាក់ទាញនិងស្រស់ស្អាតខ្លាំង បានធ្វើឲ្យពាក្យចចាមអារ៉ាម និងការសង្ស័យជាច្រើនបានស្ងប់ស្ងាត់ទៅវិញផងដែរ ខណៈពេលដែលមានមនុស្សមួយចំនួនទៀត ក៏នៅតែរង់ចាំតាមដានមើលបន្តទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T