តើប្រិយមិត្តទាំងអស់គ្នា ដឹងដែរឬទេថា មានអ្វីខ្លះនៅក្នុងទូរស័ព្ទ iPhone ក្លែងក្លាយ ដែលផលិតនៅក្នុងប្រទេសចិន? ប្រិយមិត្តហ្នឹងមានការខឹងយ៉ាងខ្លាំង ប្រសិនបើប្រិយមិត្ត ទិញប៉ះចំទូរស័ព្ទ iPhone ក្លែងក្លាយមួយនេះ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់បានទិញ ប៉ះចំទូរស័ព្ទ iPhone ក្លែងក្លាយ ដែលផលិតនៅក្នុងប្រទេសចិន ហើយនៅពេលដែលគាត់ បើកប្រអប់យកវាចេញ និងបើកវា ពេលនោះស្រាប់តែវាបង្ហាញអក្សរ “Low Battery”។ បុរសម្នាក់នោះគិតថា ប្រហែលជាវាអស់ថ្ម ក៏បានយកវាទៅសាកថ្ម។ ទោះបីជាយ៉ាងនេះក៏ដោយ គាត់បានសង្កេតឃើញថា វាហាក់បីដូចជាមិនដំណើរការសោះ ដូច្នេះគាត់ក៏បានបើកសន្ទះក្រោយ នៃទូរស័ព្ទ iPhone នោះ ដោយគាត់គិតថា គាត់ប្រហែលជាអាចធ្វើវាបាន ប្រសិនបើវាមានបញ្ហាថ្ម។

យ៉ាងណាមិញ នៅពេលដែលគាត់ បានបើកសន្ទះក្រោយនៃទូរស័ព្ទ គាត់ក៏បានឃើញថ្មទូរស័ព្ទ ដូចទៅហ្នឹងថ្មនាឡិកាដៃអីចឹង។

សូមប្រិយមិត្តប្រុងប្រយ័ត្ន កុំឲ្យទិញប៉ះចំទូរស័ព្ទ iPhone ក្លែងក្លាយនេះឲ្យសោះ៕















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]