ចេញទៅសម្អាតប្រេង ដែលលេចធ្លាយរាប់ពាន់តោនចូលក្នុងសមុទ្រ ក៏ស្រាប់តែជួបឧបទ្ទវហេតុ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់

//s6.kh1.co/13/135791b83f5da47c19997c1a73d158ab888899da.jpg
សង្គម

 ០២-កញ្ញា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

នាវាសណ្ដោងបានទាញនាវាមួយទៀតចេញពីកន្លែងធ្លាប់មានការលេចធ្លាយប្រេងចូលទៅក្នុងសមុទ្រ ហើយវាជាពេលដែលនាវាទាំងពីរបានបុកគ្នា។

ម៉ូរីស៖ នាវិក៣នាក់បានស្លាប់និងម្នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាសណ្ដោងរបស់ពួកគេត្រូវបានក្រឡាប់ ខណៈពេលពួកគេកំពុងជួយសម្អាតប្រេងលេចធ្លាយដ៏ធំមួយ ចេញពីសមុទ្រប្រទេសម៉ូរីស។ មនុស្ស៤នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីនាវាបានបុកគ្នាជាមួយនាវាមួយទៀត កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះថ្នាក់នេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីការតវ៉ាដ៏ធំមួយនៅក្នុងប្រទេសម៉ូរីស ជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាល ក្នុងការបោសម្អាត។ ប្រេងប្រមាណ១,០០០តោនបានហូរចូលទៅក្នុងដែនសមុទ្រដែលជាជម្រករបស់សត្វដ៏កម្រ បន្ទាប់ពីកប៉ាល់ MV Wakashio របស់ជប៉ុន បានបុកទង្គិចជាមួយផ្កាថ្មប៉ប្រះទឹក កាលពីថ្ងៃទី២៥ ខែកក្កដា។

ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបាត់ខ្លួន
ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបាត់ខ្លួន

ការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីសត្វត្រីដូហ្វីនងាប់ចំនួន៣៩ក្បាល ដែលត្រូវបានគេប្រទះឃើញនៅលើឆ្នេរ កាលពីសប្ដាហ៍មុន។ មូលហេតុនៃការស្លាប់របស់សត្វត្រីទាំងនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកធ្វើយុទ្ធនាការបរិស្ថានជឿថា វាជាប់ទាក់ទងជាមួយនឹងការលេចធ្លាយប្រេង ហើយកំពុងទាមទារឲ្យមានការស៊ើបអង្កេត។

សមុទ្រប្រែជាពណ៌ក្រហមដោយសារតែប្រេងបានហូរចូលសមុទ្រ ហើយកំពុងត្រូវបានគេសម្អាត
សមុទ្រប្រែជាពណ៌ក្រហមដោយសារតែប្រេងបានហូរចូលសមុទ្រ ហើយកំពុងត្រូវបានគេសម្អាត

នាវាសណ្ដោងបានទាញនាវាមួយទៀតចេញពីកន្លែងធ្លាប់មានការលេចធ្លាយប្រេងចូលទៅក្នុងសមុទ្រ ហើយវាជាពេលដែលនាវាទាំងពីរបានបុកគ្នា។ សមាជិកនាវិកទាំង៨នាក់បានរត់ចេញពីនាវា ហើយក្រោយមកមានតែមនុស្សចំនួន៤នាក់តែប៉ុណ្ណោះត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់ឆ្នេរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T