យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២ នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ក្រោមកិច្ចសហការត្រីភាគី

//s4.kh1.co/6d/6d655bb24f6f61eb136c3a792632ecd74d8d60d1.jpg
សង្គម

 ០២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងអប់រំ យុវជន​ និងកីឡា វិទ្យាស្ថានបើកទូលាយ និង ​ក្រុមហ៊ុន Smart Axiata បានប្រកាសពីការចាប់ផ្ដើម​ផ្សព្វផ្សាយ​វីដេអូមេរៀនអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ដោយទទួលបានការ​គាំទ្រពីមូលនិធិទឹកប្រាក់ ១ លានដុល្លារបស់ក្រុមហ៊ុន​ Smart Axiata ដើម្បីប្រឆាំងជំងឺកូវីដ១៩។

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន​ និងកីឡា វិទ្យាស្ថានបើកទូលាយ និង ​ក្រុមហ៊ុន Smart Axiata បានប្រកាសពីការចាប់ផ្ដើម​ផ្សព្វផ្សាយ​វីដេអូមេរៀនអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ដោយទទួលបានការ​គាំទ្រពីមូលនិធិទឹកប្រាក់ ១ លានដុល្លារបស់ក្រុមហ៊ុន​ Smart Axiata ដើម្បីប្រឆាំងជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីការប្រកាសរបស់​ក្រុមហ៊ុន Smart Axiata ​កាលពីចុង​ខែ​ឧសភាថា ក្រុមហ៊ុន​នឹង​គាំទ្រ​ស្ថាប័ន​ទាំងពីរនេះរួចមក ក្រសួងអប់រំ យុវជន និងកីឡា និង​វិទ្យាស្ថានបើកទូលាយ បាន​រៀបចំស្ទូឌីយោ​​ចំនួនពីរ ​ដែលមានបំពាក់​​បរិក្ខារ​​ពេញលេញ សម្រាប់ផលិត​វីដេអូអនឡាញសម្រាប់សិស្សថ្នាក់ទី ១២ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​បន្តការ​សិក្សា​ពីចម្ងាយ​សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នា​ឆ្នាំសិក្សានេះ ស្របពេល​មាន​ការ​បិទទ្វារ​សាលារៀនទូទាំង​ប្រទេស​ដោយសារ​តែមេរោគរាត​ត្បាត​កូវីដ១៩។

យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២

កម្មវិធី Smart 1,000 Grade 12​​ Video Collection នឹង​ក្លាយជា​ធនធានដ៏​សំខាន់​សម្រាប់​សិស្ស​ថ្នាក់ទី ១២ នាឆ្នាំនេះ ក៏ដូចជាពេលអនាគត ហើយ​បណ្ណាល័យឌីជីថល ដែលមានផ្ទុក​វីដេអូអនឡាញ​​នេះ​ ក៏នឹង​ជួយ​ដល់ការត្រៀមខ្លួនជាស្រេចរបស់​ក្រសួងអប់រំ សម្រាប់ពេលអនាគតផងដែរ។ មូលនិធិ​នេះ ​បានជួយ​​គុណតម្លៃ​យ៉ាង​ច្រើនបន្ថែមទៀត ដល់​កិច្ច​សហការ និងភាពជាដៃគូយូរអង្វែង​រវាង​ក្រុមហ៊ុន Smart Axiata ក្រសួង​អប់រំ យុវជន និងកីឡា និង​វិទ្យាស្ថានបើកទូលាយ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា៖

«ខណៈដែល​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​តែ​ពង្រីក​កាលានុវត្តភាព​នៃការ​សិក្សា​ពីចម្ងាយ  ដូច្នេះមូលនិធិ​របស់ក្រុមហ៊ុន Smart Axiata គឺជា​ជំនួយ​យ៉ាង​​ធំធេង​ ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ ដោយបានជួយ​ទ្រទ្រង់ដល់ប្រព័ន្ធអប់រំ​របស់​កម្ពុជា តាមរយៈបច្ចេក​វិទ្យាឌីជីថល។ គំនិត​ផ្ដួចផ្ដើម​នេះ​ផ្ដោត​លើ​សិស្ស​ថ្នាក់ទី ១២ ពីព្រោះ​សិស្ស​ដែល​កំពុង​​​រៀន​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​មធ្យម​សិក្សា​ ចាំបាច់​ត្រូវ​ត្រៀម​លក្ខណៈសម្រាប់​ការ​ប្រឡង​បញ្ចប់​ ហើយ​បន្តចូលទៅរៀន​នៅ​សកល​វិទ្យាល័យ»។

ប្រសាសន៍ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២

រហូតមកទល់នឹងពេលនេះ មានវីដេអូចំនួនជាង ៤០០ ហើយដែល​បាន​ផលិត​ឡើង។  ខណៈដែល​មានវីដេអូជា​ច្រើនទៀត ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផលិត​ ក្នុងពេលនេះដែរ ក្រសួងអប់រំ នឹង​ចាប់ផ្ដើមសម្ពោធ​​ឲ្យ​​ប្រើប្រាស់​វីដេអូ​ ដែលបានរៀបចំ​យ៉ាងមានរបៀប​រៀប​រយ។ វីដេអូទាំងនោះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅលើទំព័រ​បណ្ដាញសង្គម​របស់ក្រសួង រួមមាន​នៅលើទំព័រ Facebook និង​ទំព័រ YouTube របស់​ក្រសួង​ផ្ទាល់ ក៏ដូចជា​នៅ​លើ​ប៉ុស្តិ៍ទូរទស្សន៍​កម្ពុជា ២ ( ប៉ុស្តិ៍​អប់រំ TVK 2) ផងដែរ។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖

«យើង​មានបំណង​ចង់​​​ធានាថា ការ​បិទទ្វារ​សាលា​មិនមែនជា​ឧបសគ្គឡើយ​សម្រាប់​ការអប់រំ​សិស្ស​នៅកម្ពុជា។ ក្រុមហ៊ុន Smart តែង​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​ជួយទ្រទ្រង់ដល់វិស័យ​អប់រំនៅក្នុង​ប្រទេស​កម្ពុជានេះ។ យើង​មានជំនឿចិត្ត​លើ​ការ​ធ្វើការ​ជាដៃគូ និង​កិច្ច​សហប្រតិបត្តិការ ដូច្នេះហើយ ទើប​​មូលនិធិ​ទឹកប្រាក់ ១ លានដុល្លារបស់ ក្រុមហ៊ុន​ Smart Axiata ត្រូវ​បាន​បង្កើតឡើងដើម្បីជួយគាំទ្រ​ដល់​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជួយ​ដល់សហគមន៍ដែលទទួល​រង​ផលប៉ះពាល់ពី​វិបត្តិ​​ជំងឺ​រាត​ត្បាត​សកល»​។

ប្រសាសន៍លោកថូម៉ាស ហ៊ុន 
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២

មូលនិធិនេះ​​ ផ្ដោត​លើ​គំនិត​ផ្ដួចផ្ដើមនានា ដោយផ្អែក​លើ​គោលដៅ​ចំនួនបួន​ រួមមាន បច្ចេក​វិទ្យាព័ត៌មានវិទ្យា​សម្រាប់ការអប់រំ ការ​គ្រប់គ្រង​វិបត្តិ គម្លាត​សង្គម និង​អនាម័យ​ផ្ទាល់ខ្លួន។ កម្មវិធី​កិច្ច​សហការ​ជាដៃគូរវាង​​ស្ថាប័នឯកជន និង​រដ្ឋ​ ត្រូវ​បានជំរុញលើកទឹកចិត្ត​ឲ្យដាក់សំណើ​​មក​កាន់​មូលនិធិ​​នេះ ដើម្បីទទួលបានជំនួយមូលនិធិ​រហូត​ដល់ទៅ ២០ ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់កម្មវិធី​នីមួយៗ ។

កាលពីខែមីនា គ្រប់សាលារៀនទាំងអស់​ត្រូវបានតម្រូវ​ឲ្យ​បិទទ្វារ​​ ដើម្បីរារាំងការរាតត្បាត​នៃមេរោគរាកូវីដ១៩។ ដោយមើលឃើញពីតម្រូវការ​បន្ទាន់​ក្នុងការ​ជួយ​គាំទ្រ​​សម្ភារៈសិក្សា​ពីចម្ងាយ សម្រាប់​សិស្ស​ថ្នាក់ទី ១២ ក្នុងការ​ត្រៀម​ខ្លួន​ដើម្បី​ការ​ប្រលង​ទុតិយភូមិ វិទ្យាស្ថានបើកទូលាយ ​បាន​ដាក់សំណើ​មក​កាន់​មូលនិធិដើម្បី​អនុវត្ត​គម្រោង​រួមគ្នា​ជាមួយនឹង​​ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រុមហ៊ុន​ Smart Axiata

ទាក់ទងនឹ​ងអត្ថ​ប្រយោជន៍ពីគម្រោងនេះ លោក Javier Sola នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​បើក​ទូលាយ បាន​មានប្រសាសន៍ថា៖

« ការគាំទ្រផ្នែកហិរញ្ញវត្ថុ​​ ដែលទទួលបានពីមូលនិធិសង្គ្រោះ​នេះ បានផ្ដល់​លទ្ធភាព​ឲ្យ​វិទ្យាស្ថានយើងខ្ញុំ​​​ ក្នុងការ​កសាង​ស្ទូឌីយោ​ថត​ដ៏ទំនើបចំនួនពីរយ៉ាងឆាប់រហ័ស ដែល​សុទ្ធតែ​ជា​ស្ទូឌីយោ​ការពារសំឡេង និងបំពាក់​ទៅដោយក្ដារខៀនវៃឆ្លាត ឧបករណ៍ថតសំឡេង និង​ម៉ាស៊ីនថត​វីដេអូ​លំដាប់ខ្ពស់។ នៅពេលនេះ ស្ទូឌីយោទាំងពីរនេះ​កំពុង​ដំណើរការ​ប្រកប​ដោយភាពពេញលេញ​ ដូច្នេះ យើង​អាច​ផលិត​​វីដេអូបានចំនួនរហូតដល់ទៅ ៨០ វីដេអូបង្រៀន​ក្នុង​មួយថ្ងៃ ។ ក្រុមការងារ​ត្រួតពិនិត្យគុណភាព​​បាន​ធ្វើការ​យ៉ាង​ម៉ត់ចត់ ដើម្បីធានាថា រាល់វីដេអូដែលបានថតគោរពតាម​បទដ្ឋានរបស់ក្រសួង និង​មានគុណភាពខ្ពស់សម្រាប់ការ​ចាក់ផ្សាយ។ យើង​ពិតជាមាន​សេចក្ដីរំភើបរីករាយ​​ ក្នុងការ​ធ្វើការ​ជាមួយនឹង​លោកគ្រូអ្នកគ្រូ​ដ៏ចំណាន និង​ក្រុមការងារ​​ដែលឧស្សាហ៍ព្យាយាម​ ក្នុងការ​ផលិត​វីដេអូទាំងអស់នេះ ដែលជាធនធាន​ដ៏សំខាន់សម្រាប់​សិស្សានុសិស្ស​ទាំងនាពេលនេះផង ក៏ដូចជា​​ក្រោយពេល​ជំងឺរាតត្បាត​កន្លង​ផុតផងដែរ»។

ប្រសាសន៍លោកJavier Sola
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
យុទ្ធនាការផលិតវីដេអូសម្រាប់សិស្សថ្នាក់ទី ១២
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T