នៅក្នុងយន្ដហោះរអ៊ូថាក្ដៅស្អុះស្អាប់ ស្រាប់តែស្ត្រីម្នាក់នេះ បើកច្រកចេញបន្ទាន់ ទៅដើរលើស្លាបយន្ដហោះ (មានវីដេអូ)

//s4.kh1.co/c8/c8f2bd411e0b5c1c8983e5ef72683886185660ad.jpg
សង្គម

 ០២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាម្ដាយរបស់ក្មេងពីរនាក់ បានបើកច្រកចេញបន្ទាន់របស់យន្ដហោះ និងដើរលើស្លាបយន្ដហោះយ៉ាងព្រងើយ។

អ៊ុយក្រែន៖ ថ្មីៗនេះ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាម្ដាយរបស់ក្មេងពីរនាក់ បានបើកច្រកចេញបន្ទាន់របស់យន្ដហោះ និងដើរលើស្លាបយន្ដហោះយ៉ាងព្រងើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះ បានវិលត្រលប់មកពីដំណើរកម្សាន្តវិញជាមួយនឹងក្រុមគ្រួសារ តាមរយៈ​ជើងហោះហើរពីទីក្រុង Antalya ប្រទេសតួកគី មកកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។ លុះពេលដែលយន្ដហោះចុះចត នាងបានបើកច្រកចេញបន្ទាន់របស់យន្ដហោះ និងទៅដើរលើស្លាបយន្ដហោះតែម្ដង ទាំងដែលគេប្រុងឲ្យអ្នកដំណើរទាំងអស់ចាកចេញពីយន្ដហោះទៅហើយ។

ឃើញដូច្នេះ អ្នកបើកយន្ដហោះ បានទាក់ទងទៅកាន់ប៉ូលិស និងឆ្មាំព្រំដែន ដើម្បីបញ្ឈប់សកម្មភាពដែលអាចបង្កឲ្យមានគ្រោះថ្នាក់នោះភ្លាមៗផងដែរ។

ក្រោយមក ស្ត្រីរូបនោះ បានបកស្រាយទៅកាន់ប៉ូលិសថា នាងស្អុះស្អាប់ខ្លាំងពេក ទើបសម្រេចចិត្តបើកច្រកចេញបន្ទាន់របស់យន្ដហោះ។ ទន្ទឹមនឹងនេះដែរ នាងក៏ត្រូវបានគេយកទៅពិនិត្យផងដែរ ដោយរកឃើញថា នាងមិនបានស្រវឹងស្រា ឬមានសារធាតុញៀនក្នុងខ្លួនឡើយ។ តែយ៉ាងណាមិញ ឈ្មោះរបស់នាង ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឲ្យធ្វើការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនទៀតឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ត្រីរូបនោះកំពុងដើរលើស្លាបយន្ដហោះ
ស្ត្រីរូបនោះកំពុងដើរលើស្លាបយន្ដហោះ
ស្ត្រីរូបនោះកំពុងដើរលើស្លាបយន្ដហោះ
ស្ត្រីរូបនោះកំពុងដើរលើស្លាបយន្ដហោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T