បុគ្គលិកជាន់ខ្ពស់ក្លិបកាំភ្លើងធំ Arsenal បានចូលនិវត្តន៍ ក្រោយបម្រើការងារអស់រយៈពេល៧៤ឆ្នាំ

//s4.kh1.co/91/9189a3c93147a51dace42ada4bb285f853be6164.jpg
កីទ្បា

 ០២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុគ្គលិកបម្រើការងារយូរជាងគេបំផុតរបស់ Arsenal លោក Ken Friar បានចូលនិវត្តន៍បន្ទាប់ពីបានបម្រើការងារឱ្យក្លិបរហូតដល់ទៅ ៧៤ ឆ្នាំ។

បុគ្គលិកបម្រើការងារយូរជាងគេបំផុតរបស់ Arsenal លោក Ken Friar បានចូលនិវត្តន៍បន្ទាប់ពីបានបម្រើការងារឱ្យក្លិបរហូតដល់ទៅ ៧៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ken Friar បានសម្រេចចិត្តលាឈប់ពីតួនាទីជានាយកប្រតិបត្តិនៅ Arsenal ដោយគាត់បានទទួលយកតួនាទីកិត្តិយសជាប្រធានពេញមួយជីវិតនៅ Emirates

  លោក Ken Friar
  លោក Ken Friar

លោក Friar បានបូជាជីវិតរបស់គាត់ដល់ក្រុមកាំភ្លើងធំ ដោយគាត់ចាប់ផ្តើមបម្រើការងារនៅក្លិបមួយនេះតាំងពីគាត់មានអាយុ ១២ ឆ្នាំ ដោយបានចាប់យកការងារក្រៅម៉ោងនៅការិយាល័យប្រអប់សំបុត្រ។

  លោក Ken Friar
  លោក Ken Friar

គួរជម្រាបផងដែរថា  លោក Friar បានឡើងឋានៈខ្ពស់នៅ Highbury ហើយទីបំផុតគាត់ក្លាយជានាយកគ្រប់គ្រងផ្នែកនៅឆ្នាំ ១៩៨៣ ។ ស្ពានមួយនៅជាប់នឹងពហុកីឡាដ្ឋាន Emirates ត្រូវបានគេដាក់ឈ្មោះថាស្ពាន Ken Friar ដើម្បីជាកិត្តិយសដល់គាត់ និងត្រូវបានគេសាងសង់រូបចម្លាក់សំរឹទ្ធមួយនៅទឹកដីរបស់ក្រុមកាំភ្លើងធំ Arsenal ផងដែរ៕

ស្ពានមួយនៅជាប់នឹងពហុកីឡាដ្ឋាន Emirates របស់ Arsenal
ស្ពានមួយនៅជាប់នឹងពហុកីឡាដ្ឋាន Emirates របស់ Arsenal
រូបសំណាក់របស់  Friar
រូបសំណាក់របស់  Friar

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T